ប្រមូលផ្ដុំជំនះពុះពារលើផលវិបាកនៃព្យុះ Wutip។

ប្រមូលផ្ដុំជំនះពុះពារលើផលវិបាកនៃព្យុះ Wutip។ - ảnh 1
ការខូចខាតខាងសម្ភារៈដោយព្យុះ Wutip បណ្ដាលឡើងប្រមាណ៥លានលានដុង។ (VOV)



        Vovworld-Quang Binh, Quang Tri ជាខេត្តចំនួន២រងការខូចខាតជាច្រើន​អំពី​មនុស្សនិងទ្រពសម្បត្តិដោយព្យុះ Wutip កន្លងទៅ។ នៅខេត្ត Quang Binh គិត​មក​ដល់ពេលនេះមានមនុស្ស៥នាក់ត្រូវស្លាប់២នាក់បាត់ខ្លួននិង១៤០នាក់រងរបួស ផ្ទះជាង១៥៦ពាន់ខ្នងត្រូវបាក់ដំបូលសាលាចំនួន៤៦០ត្រូវបាក់ដំបូលនាវាជាង​១០០ត្រូវលិចទឹកនិងខូចខាត ការខូចខាតខាងសម្ភារៈដោយព្យុះ Wutip បណ្ដាល
ឡើងប្រមាណ៥លានលានដុង។ នាបច្ចុប្បន្នបណ្ដាកំលាំងសន្តិសុខការពារជាតិ​
ស្ថាប័ន​ផ្នែកដំបន់រួមជាមួយប្រជាជនជំនះពុះពារផលវិបាកនៃព្យុះឧត្តមសេនីត្រី
Tu Hong Son នាយកនគរបាលខេត្តនិងជាអនុប្រធានគណៈកម្មាធិការបង្កាទប់ទល់​នឹងព្យុះទឹកជំនន់ខេត្ត Quang Binh បានឲ្យដឹងថា៖

        “ទីមួយគឺសហការជាមួយផ្នែកគមនាគមន៍ដឹកជញ្ជូនជុសជុលផ្លូវ ពិសេសគឺ​ផ្លូវ
ជាតិលេខ១A និងផ្លូវហូជីមិញ។ ទី២ធានាល្អសន្តិសុខសណ្ដាប់ធ្នាប់។ ទី៣គឺ​បង្កើន
ការងារក្ដាប់ជាប់ស្ថានភាព ចាត់កម្មាភិបាលយុទ្ធជនចុះរួមជាមួយផ្នែក​យោធា​ការពារជាតិយុវជននារីជួយប្រជាជនជំនះពុះពារលើផលវិបាក។”

        ដើម្បីជំនះពុះពារលើផលវិបាកនៃព្យុះ Wutip ក្រសួងសុខាភិបាលទើបនឹង​បាន​ផ្ដល់ថ្នាំសង្កូវនិងអាវពោងសំរាប់បណ្ដាខេត្ត Ha Tinh, Quang Binh, Quang Tri, Thua
Thien Hue, Quang Ngai និងទីក្រុង Da Nang ធានាថ្នាំសង្កូវនិងឧបខា​សម្ភារៈគ្រប់
គ្រាន់ថែទាំងសុខភាពប្រជាជនដំបន់ដែលត្រូវរងឥទ្ធិពលនៃព្យុះ។

        ដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំងក្រោយព្យុះ បឹង Dang បឹង Thung Coi និង​បឹង
Cay Trau នៅស្រុក Tinh Gia ខេត្ត Thanh Hoa ត្រូវបាក់ធ្វើឲ្យគ្រួសារជាង​១ពាន់គ្រួ​ត្រូវ
លិចទឹក។ បណ្ដាកំលាំងមានសម័ត្ថកិច្ចខេត្ត Thanh Hoa បានជម្លាស​ប្រជាជនចេញ
ពីដំបន់លិចទឹកនិងផ្ដល់ម្ហូបអាហារថ្នាំសង្កូវ។ លោក Nguyen Duc Quyen អនុប្រធាន
អចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនខេត្ត Thanh Hoa បានឲ្យ​ដឹងថា ដល់ឥឡូវនេះ កំលាំងមានសម័ត្ថកិច្ចខេត្តបានសំរេចការជម្លាស​ប្រជាជន​ដល់កន្លែងសុវត្ថិភាព។ ទន្ទឹមនឹងនោះកំលាំងប្រដាប់អាវុធរួមជាមួយផ្នែកនានា​បន្ត​ក្ដាប់ជាប់ដំបន់និង
ការពារទ្រពសម្បត្តិរបស់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ