ប្រមូលផ្តុំជម្រុញការរក្សានិងពង្រីកនូវតម្លៃល្អប្រសើរនៃវប្បធម៌ជាតិ

ប្រមូលផ្តុំជម្រុញការរក្សានិងពង្រីកនូវតម្លៃល្អប្រសើរនៃវប្បធម៌ជាតិ - ảnh 1
ប្រធានរដ្ឋ លោក Tran Dai Quang ថ្លែងមតិក្នុងពិធី


(VOVworld)-នាយប់ថ្ងៃ១៦មេសានៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិវៀត ណាមនៃទីក្រុងហាណូយ ប្រធានរដ្ឋលោក Tran Dai Quang បានអញ្ជើញចូលរួម ពិធីបើកសកម្មភាពអំណរសាទទិវាវប្បធម៌បណ្តាជនជាតិវៀតណាមឆ្នាំ២០១៦។ ថ្លែងមតិនៅក្នុងពិធីនេះ លោក Tran Dai Quang បានលើកច្បាស់ថា៖

“ទិវាវប្បធម៌បណ្តាជនជាតិវៀតណាមដែលកំពុងបានរីកសាយភាយនិងជ្រាប
ចូល ក្នុងសហគមន៍បណ្តាជនជាតិវៀតណាម នឹងក្លាយទៅជាទិវាបុណ្យជាក់
ស្តែង សម្រាប់ជនរួមជាតិនានាជួបប្រាស្រ័យ និងសម្របខ្លួនជាមួយគ្នាចូលក្នុង
ពិធី បុណ្យប្រពៃណីជាតិ​ តាមនោះ រួមចំណែកឧទ្ទេសនាមនិងលើកស្ទួយនូវតម្លៃ
វប្បធម៌យ៉ាងល្អប្រសើរ និងធ្វើឲ្យជីវភាពខាងស្មារតីរបស់ប្រជាជនវៀតណាមកាន់​តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ សកម្មភាពនិងការងារជាក់ស្តែងទាំងអស់
នេះ មានអត្ថន័យអភិរក្ស និងពង្រីកនូវបេតិកភ័ណ្ឌវប្បធម៌ដោយផ្សាភ្ជាប់ជាមួយ នឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រួមចំណែកអះអាងនូវកម្លាំងរស់ជាអមតៈរបស់
វប្បធម៌បណ្តាជនជាតិវៀតណាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ