បរិយាកាសទទួលឆ្នាំថ្មី ២០១៣ លើសកល លោក

(VOVworld) – ប្រជាជនវៀតណាមទទួលឆ្នាំថ្មី ២០១៣ ក្នុងសេចក្តីសប្បាយរីករាយ
បំផុត។ បរិយាកាសទទួលឆ្នាំថ្មី ២០១៣ ក្របដណ្ដាប់លើ​គ្រប់ទឹសទីនៅទីក្រុង
ហាណូយ។ ក្នុងទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) សកម្មភាព វប្បធម៌ សិលប្បៈជាច្រើនត្រូវបានរៀបចំឡើង ដើម្បីបំរើប្រជាជនលើគ្រប់ខ័ណ្ឌ ស្រុក។ ក្នុងឱកាសចូលឆ្នាំថ្មី ២០១៣ ជនវៀតណាមមួយនាក់ លោក Nguyen Quang Hai
នៅខ័ណ្ឌ Go Vap ទីក្រុងហូជីមិញ មានគោលបំណងថា៖

“ខ្ញុំសូមជូនពរមនុស្សវៀតណាមគ្រប់រូប យុទ្ធជន កងទ័ពវៀតណាមចូលឆ្នាំថ្មី
២០១៣ មានសុខភាពល្អ សម្បូរុងរឿង សុភមង្គល គ្រប់ប្រការ ដើម្បីការពារ កសាងមាតុប្រទេសសម្បូរុងរឿង អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ពីមួយថ្ងៃទៅមួយថ្ងៃ”

ភ្ញៀវទេសចរណ៍ប្រមាណ៤ពាន់នាក់បានទទួលបុណ្យចូលឆ្នាំសកល២០១៣នៅ
វិថីបុរាណ Hoi An ខេត្ត Quang Nam។ បណ្ដាសណ្ឋាគារធំៗនៅដំបន់បានរៀបចំ
Gala Dinner សំរាប់ភ្ញៀវទេសចរណ៍លេងកំសាន្តដល់ពេលព្រឹក។

បរិយាកាសទទួលឆ្នាំថ្មី ២០១៣ លើសកល លោក - ảnh 1
ការបាញ់កាំជ្រួចផផ្កាទទួលឆ្នាំថ្មី ២០១៣ បានប្រព្រឹត្តទៅនៅគ្រប់ ទិសទីលើសលលោក (Image: Internet)

រួមជាមួយបណ្ដាសកម្មភាពលេងកំសាន្តស្វាគមបុណ្យចូលឆ្នាំថ្មីសកល នាថ្ងៃទី
១ មករា បរិយាកាសចេញទ័ពដើមឆ្នាំក៏ប្រព្រឹត្តទៅយ៉ាងផុលផុសនៅបណ្ដាសំណង់
សំខាន់របស់ប្រទេសជាតិ។​ លើសំណង់វារីអគ្គិសនី Lai Chau ជាសំណង់វារីអគ្គិសនី
ធំបំផុតអាស៊ី-អាគ្នេយ៍ជួរកម្មករលើសំណង់កំពុងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត
ធ្វើការ៣វែណក្នុងមួយថ្ងៃ។ លោក Nguyen Hong Ha ប្រធានគណៈកម្មការគ្រប់គ្រង
គំរោងការវារីអគ្គិសនី Son La-Lai Chau បានឲ្យដឹងថា៖

 “កម្មករនិងវិស្វកររាប់ពាន់នាក់របស់បណ្ដាអង្គភាពបានធ្វើពលកម្មអស់ពីកំលាំង
កាយចិត្តឆ្លងផុតពីឆ្នាំមួយពោពេញទៅដោយការលំបាក ក្នុងលក្ខណៈអាកាសធាតុ ប្រភពទុនមិនសូវសម្បូរ ប៉ុន្តែបណ្ដាអង្គភាពរួមជាមួយម្ចាស់វិនិយោគបានជំនះពុះ
ពារ។ ទោះបី ការងារនៅធ្ងន់ធ្ងរប៉ុន្តែខ្ញុំជឿជាក់ថា៖យើងនឹងសំរេចបាន។”

បរិយាកាសទទួលឆ្នាំថ្មី ២០១៣ លើសកល លោក - ảnh 2
បរិយាកាសទទួលឆ្នាំថ្មី ២០១៣ ក្របដណ្ដាប់លើគ្រប់ទឹសទីនៅទីក្រុងហាណូយ។ (Image: Internet)

ក្នុងពេលនោះការបាញ់កាំជ្រួចផផ្កាទទួលឆ្នាំថ្មី ២០១៣ បានប្រព្រឹត្តទៅនៅគ្រប់
ទិសទីលើសលលោកដើម្បី ផ្តល់មកបំណងល្អប្រសើរបំផុតអំពីសន្តិភាពនិង
សុភមង្គលសំរាប់ជនគ្រប់រូបនិងគ្រួសារទាំងឡាយ។ ក្នុងសារឆ្នាំថ្មី ២០១៣ បណ្តាថ្នាក់ដឹកនាំសុទ្ឋតែមានបំណងថា៖ ឆ្នាំថ្មី ១ ដ៍ល្អប្រសើរ​សម្បូធូធានិង
សាមគ្គីដើម្បីឆ្លងកាត់លើការការសាកល្បងនានា។ ក្នុងសារឆ្នាំថ្មី ២០១៣ អធិកាបតីអាល្លឺម៉ងលោកស្រី Angela Merkel ពិនិត្យថា៖ ប្រទេសនេះនឹងឆ្លង
កាត់លើការលំបាក។ ក្នុងពេលជាមួយនោះនាយករដ្ឋមន្រ្តីអង់គ្លេស លោក​ David
Cameron បានអះអាងថា៖ប្រទេសនេះបានដើរចំទិសនិងដោះស្រាយបញ្ហាលំបាក
ទាំងឡាយ។​ រីឯលោក Lee Myung Park ប្រធានាធិបតីកូរ៉េខាងត្បូង​បានអំពាវនាវ ឲ្យប្រជាជនទាំងមូលសាមគ្គីភាពគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ