បរិយាកាស​ទទួល​ស្វាគមន៍​ឆ្នាំថ្មី ឆ្នាំ២០២៤ នៅ​ជុំវិញពិភពលោក

(VOVWORLD) - បរិយាកាសដ៏មមាញឹកក្នុងការរៀបចំស្វាគមន៍ឆ្នាំថ្មីឆ្នាំ ២០២៤ គ្របដណ្ដប់លើប្រទេសអូស្ត្រាលីទាំងមូល។ ក្នុងពេលជាមួយគ្នានោះ ទីក្រុងធំៗមួយចំនួនរបស់សហរដ្ឋអាមេរិក បានអនុវត្តវិធានការត្រួតពិនិត្យសន្តិសុខ ដើម្បីធានាឱ្យប្រជាជនស្វាគមន៍ឆ្នាំថ្មី ឆ្នាំ ២០២៤ ប្រកបដោយសុវត្ថិភាព។

បរិយាកាសដ៏មមាញឹកក្នុងការរៀបចំស្វាគមន៍ឆ្នាំថ្មីឆ្នាំ ២០២៤ គ្របដណ្ដប់លើប្រទេសអូស្ត្រាលីទាំងមូល។ នៅទីក្រុងស៊ីដនី ជាទីក្រុងធំមួយក្នុងចំនោមទីក្រុងធំៗដំបូងគេក្នុងពិភពលោកដែលស្វាគមន៍ឆ្នាំថ្មី ចាប់ពីវេលាម៉ោង ៨ ព្រឹក ថ្ងៃទី ៣១ ខែធ្នូ មនុស្សម្នាជាច្រើនបានប្រមូលផ្តុំគ្នានៅកំពងផែ Circular Quay ដើម្បីស្វែងរកកន្លែងទស្សនាការបាញ់កាំជ្រួចនៅថ្ងៃចូលឆ្នាំសកល។ គេរំពឹងថាមនុស្សជាង ១ លាននាក់នឹងប្រមូលផ្តុំគ្នានៅតាមកំពង់ផែដើម្បីរីករាយនឹងការបាញ់កាំជ្រួចដ៏អស្ចារ្យដែលមានរយៈពេលប្រហែល ២០ នាទី។

បរិយាកាស​ទទួល​ស្វាគមន៍​ឆ្នាំថ្មី ឆ្នាំ២០២៤ នៅ​ជុំវិញពិភពលោក - ảnh 1តំបន់រោងល្ខោន Opera ទីក្រុង Sydney បញ្ចេញពន្លឺក្នុងការបាញ់កាំជ្រួចនៅម៉ោង ៩ យប់ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២។ រូបភាព៖ រ៉យទ័រ

នៅប្រទេសជប៉ុននៅថ្ងៃចុងក្រោយនៃឆ្នាំ ២០២៣ ប្រជាជនកំពុងមមាញឹករៀបចំអាហាររបស់គ្រួសារដើម្បីនិយាយលាឆ្នាំចាស់ និងស្វាគមន៍ឆ្នាំថ្មី។ តាំងពីព្រលឹមស្រាងៗ ផ្សារទំនើបភាគច្រើនក្នុងទីក្រុងតូក្យូ សម្បូរទៅដោយមនុស្សដើរទិញឥវ៉ាន់ ជាពិសេសម្ហូបអាហារ។ ថាសស៊ូស៊ីធំគឺជាមុខម្ហូបដែលលក់ដាច់បំផុតដោយសារតែភាពងាយស្រួលនិងឆើតឆាយនៃម្ហូបនេះ។ ប្រជាជនជប៉ុនតែងតែញ៉ាំ Sushi នៅអាហារថ្ងៃចូលឆ្នាំសកលជាមួយនឹងក្រុមគ្រួសារទាំងមូល ឬជាកាដូពេលចូលរួមពិធីជប់លៀងផ្សេងៗ។

ក្នុងពេលជាមួយគ្នានោះ ទីក្រុងធំៗមួយចំនួនរបស់សហរដ្ឋអាមេរិក បានអនុវត្តវិធានការត្រួតពិនិត្យសន្តិសុខ ដើម្បីធានាឱ្យប្រជាជនស្វាគមន៍ឆ្នាំថ្មី ឆ្នាំ ២០២៤ ប្រកបដោយសុវត្ថិភាព។ ចំណាត់ការនេះបានកើតឡើងបន្ទាប់ពីការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) និងទីភ្នាក់ងារសហព័ន្ធមួយចំនួនផ្សេងទៀតបានចេញការព្រមាន អំពីការគំរាមកំហែងដែលអាចកើតមានក្នុងអំឡុងពេលបុណ្យចូលឆនាំថ្មីសកល ។

នៅប្រទេសបារាំង រដ្ឋាភិបាលប្រទេសនេះក៏បានដាក់ពង្រាយប៉ូលិស និងអាវុធហត្ថជាង ៩០.០០០ នាក់នៅទូទាំងប្រទេស ដែលក្នុងនោះ ដោយលែកទីក្រុងប៉ារីសមានទាហាន ៥០.០០០ នាក់ ដើម្បីធានាសន្តិសុខសម្រាប់សកម្មភាពពិធីបុណ្យស្វាគមន៍ឆ្នាំថ្មី ឆ្នាំ ២០២៤ ក្នុងបរិបទនៃហានិភ័យនៃអំពើភេរវកម្មត្រូវបានព្រមានក្នុងកម្រិតខ្ពស់បំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ