ប្រារព្ធកម្មវិធី “Quang Binh ក្នុងបេះដូងហាណូយ”

ប្រារព្ធកម្មវិធី “Quang Binh ក្នុងបេះដូងហាណូយ” - ảnh 1
ឈូតសម្ដែងមួយក្នុងពិធីប្រារព្ធកម្មវិធី "Quang Binh ក្នុងបេះដូងហាណូយ"
(រូបថត៖nhandan.com.vn)

(VOVworld) - នាយប់ថ្ងៃទី២៥ មិនា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការ
ប្រជាជនខេត្ត Quang Binh បានរៀបចំពិធីប្រារព្ធកម្មវិធី “Quang Binh ក្នុងបេះដូង
ហាណូយ”។កម្មវិធីនេះសំដៅឧទ្ទេសនាម ផ្សព្វផ្សាយអំពីទេសភាពធម្មជាតិ ប្រវត្តិ
សាស្ត្រ និងវប្បធម៌ដ៏វិសេសវិសាលនៃខេត្ត Quang Binh។ថ្លែងមតិនៅពិធីប្រារព្ធ​
លោក Nguyen Huu Hoai ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Binh បានឲ្យ
ដឹងថា៖
“កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមានសកម្មភាពវប្បធម៌ សិល្បៈវិសេស
វិសាលជាច្រើន សំដៅឧទ្ទេសនាមនិងផ្សព្វផ្សាយអំពីលក្ខណៈស្រស់ស្អាតខាង
ធម្មជាតិ ប្រវត្តិសាស្ត្រនិងវប្បធម៌ ដែលជាប្រៀបខ្លាំងទេសចរណ៍របស់ខេត្ត Quang
 Binh។កម្មវិធីនេះនឹងនាំមកនូវការយល់ដឹងគួរឲ្យទាក់ទាញអំពីទេសចរណ៍ Quang
 Binh តាមនោះកសាងរូបភាពទឹកដី មនុស្ស Quang Binh ក្នុងបេះ ដូងប្រជាជនហា
ណូយ”។
កម្មវិធី “Quang Binh ក្នុងបេះដូងហាណូយ” ប្រព្រឹត្តទៅរហូដល់ដំណាច់ថ្ងៃទី
២៧ មិនាដោយមានសកម្មភាពជាច្រើន ក្នុងនោះមានសន្និសីទផ្សព្វផ្សាយពន្លឿន
និង តភ្ជាប់ទេសចរណ៍ Quang Binh-Ha Noi៕

ប្រតិកម្មទៅវិញ

ផ្សេងៗ