ប្រារព្ធផ្សារណាត់ទេសចរណ៍អន្តរជាតិធំបំផុតវៀតណាម

ប្រារព្ធផ្សារណាត់ទេសចរណ៍អន្តរជាតិធំបំផុតវៀតណាម - ảnh 1
ផ្សារណាត់ VITM ហាណូយឆ្នាំ២០១៧ទាក់ទាញមនុស្សយ៉ាងច្រើនកុះករមកទស្សនា (រូបថត៖dantri)

(VOVworld) - ផ្សារណាត់ទេសចរណ៍អន្តរជាតិវៀតណាម (VITM ហាណូយ)
 ឆ្នាំ២០១៧ បានប្រារព្ធឡើងនាព្រឹកថ្ងៃទី៦ មេសា នៅរដ្ឋធានីហាណូយ។នេះជា
ព្រឹត្តិការណ៍លេចធ្លោនៃផ្នែកទេសចរណ៍វៀតណាមដែលត្រូវបានរៀបចំឡើងនាខែ
មេសាជារៀងរាល់ឆ្នាំ។VITM ហាណូយឆ្នាំ២០១៧មានការចូលរួមរបស់សហគ្រាស
 ស្ថាប័នគ្រប់គ្រង ពន្លឿនទេសចរណ៍ប្រមាណ៦៥០អង្គភាពក្នុងស្រុក ព្រមទាំង
ប្រទេសនិងតំបន់ដែនដីចំនួន២៥ទៀតដូចជាកូរ៉េខាងត្បូង ជប៉ុន ហ្វីលីពីន ថៃ ឡាវ
សឹង្ហបុរីជាដើម។ចំណុចគួរឲ្យចាប់អារម្មណ៍នៃ VITM ឆ្នាំនេះ គឺមហោស្រពម្ហូប
អាហារតាមដងផ្លូវអន្តរជាតិដែលត្រូវបានរៀបចំឡើងជាលើក ដំបូងដោយមានការ
ចូលរួមរបស់អ្នកចុងភៅរាប់សិបនាក់នៅក្នុងនិងក្រៅប្រទេស។ថ្លែងមតិនៅពិធី
ប្រារព្ធ លោក Huynh Vinh Ai អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍បាន
សង្កត់ធ្ងន់ថា៖
“ក្នុងនិន្នាការប្រកួតប្រជែងនិងសកលភាវូបនីយកម្មនាបច្ចុប្បន្ន ដើម្បីរក្សានិង
បើក ទូលាយទីផ្សារទេសចរណ៍នោះ ការងារពន្លឿននិងផ្សព្វផ្សាយកាន់តែដើរ
តួនាទី សំខាន់ពីមួយថ្ងៃទៅមួយថ្ងៃ។VITM ហាណូយ ត្រូវបានបញ្ជាក់ថា ជាព្រឹត្តិ
ការណ៍ ទេសចរណ៍ល្បីល្បាញ់ដោយទាក់ទាញការយកចិត្តទុកដាក់និងការចូល
រួមរបស់ សហគ្រាសទេសចរណ៍ ដឹកជញ្ជូនជាតិនិងអន្តរជាតិ ហើយជាកន្លែង
ដើម្បីតំបន់ នានាឧទ្ទេសនាមអំពីផលិតផលថ្មីនិងទីកំសាន្តថ្មីផងដែរ”។
VITM ហាណូយឆ្នាំ២០១៧ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៩ មេសា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ