ប្រារព្ធពិព័រណ៍ “សង្គ្រាមវៀតណាម ១៩៤៥-១៩៧៥” នៅទីក្រុងញូវយ៉ក់

(VOVWORLD) - នាថ្ងៃទី១០ តុលា ពិព័រណ៍ “សង្គ្រាមវៀតណាម ១៩៤៥-១៩៧៥” ត្រូវ បានប្រារព្ធឡើងនៅសារមន្ទីរប្រវត្តិសាស្ត្រញូវយ៉ក់។ 
ប្រារព្ធពិព័រណ៍ “សង្គ្រាមវៀតណាម ១៩៤៥-១៩៧៥” នៅទីក្រុងញូវយ៉ក់ - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអ.ស.បលោកស្រី Nguyen Phuong Nga និងតំណាងផ្សេងៗចូលរួមពិព័រណ៍ (រូបថត៖ TTXVN)


ដោយតាំងបង្ហាញនូវវត្ថុតាង ចំនួន៣០០តាមរយៈទាំងសម្លេងនិងរូបភាពនោះ ពិព័រណ៍នេះបានបង្ហាញឡើង វិញនូវរឿងនិទាននៃសង្គ្រាមដែលត្រូវបានចាប់ផ្ដើមពីសង្គ្រាមលោកលើកទី២ នៅពេលអាមេរិកជួយឧបត្ថម្ភកងទ័ពបារាំងដោយស្វែងរកវិធានការការពាររបប អាណានិគមនិយមរបស់ប្រទេសនេះនៅឥណ្ឌូចិន។ ពិព័រណ៍នេះក៏បានពណ៌នា នូវដំណាក់កាលឡើងជណ្ដើ ក៏ដូចជាដំណាក់កាលចុងក្រោយនៃសង្គ្រាមដែល ទាហានអាមេរិកត្រូវបានដកវិលត្រឡប់មកប្រទេសវិញក្នុងកាលៈទេសៈដែល ចលនាប្រឆាំងជំទាស់សង្គ្រាមផ្ទុះឡើងយ៉ាងខ្លាំងក្លាក្នុងសង្គមអាមេរិក។ ចំណុច ពិសេសគឺគឺទស្សនិក ជនត្រូវបានលើកទឹកចិត្តឲ្យថតសម្លេងនៃការចាប់អារម្មណ៍ របស់ខ្លួនចំពោះសង្គ្រាមនៅវៀតណាម ដើម្បីបន្សល់ទុកឲ្យជំនាន់ក្រោយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ