ប្រារព្ធពិព័រណ៍ “អាស៊ាន-វប្បធម៌ចម្រុះពណ៌”

ប្រារព្ធពិព័រណ៍ “អាស៊ាន-វប្បធម៌ចម្រុះពណ៌” - ảnh 1
បណ្ដាតំណាងជានារីនៃប្រទេសអាស៊ានទាំង១០ទស្សនាពិព័រណ៍

(VOVworld) - នាព្រឹកថ្ងៃទី៣ សីហា នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម
បានប្រព្រឹត្តទៅពិធីបើកពិព័រណ៍ក្រោមប្រធានបទ “អាស៊ាន-វប្បធម៌ចម្រុះពណ៌” ក្នុង
ឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤៩ទិវាបង្កើតសមាគមន៍បណ្ដាប្រជាជាតិអាស៊ី
អាគ្នេយ៍ - អាស៊ាន (ថ្ងៃទី៨ សីហា)និងលើកទី១ទិវាបង្កើតក្រុមនារីសហគមន៍
អាស៊ាន។កម្មវិធីនេះគឺសំដៅបង្កើនចំណងមិត្តភាព ការយល់ដឹងគ្នាទៅវិញទៅមក
រវាងនាទីក្នុងប្លុកអាស៊ាន ជំរុញតួនាទីរបស់អង្គការនារីនៅប្រទេស និមួយៗក៏ដូចជា
សហគមន៍រួមអាស៊ានផងដែរ។លោកស្រី Bui Thi Hoa អនុ ប្រធានសមាគមនារីវៀត
ណាមបានឲ្យដឹងថា៖
“យើងខ្ញុំរៀបចំសកម្មភាពដើម្បីតភ្ជាប់ជាមួយអង្គការនារីនៅប្រទេសដទៃ
សំដៅពង្រីកនូវតួនាទីរបស់នារីវៀតណាមនៅប្រទេសនោះ ព្រមទាំងឧទ្ទេសនាម
អំពីសកម្មភាពរបស់សមាគមន៍នារីវៀតណាមជាមួយប្រទេសដទៃផងដែរ។តាម
នោះ មានបន្ថែមមិត្តភក្តិ និងបទពិសោធន៍ដើម្បីអភិវឌ្ឍន៍ ជំរុញសកម្មភាពរបស់
នារីវៀតណាម”។
នៅពិព័រណ៍លើកនេះ ប្រទេសអាស៊ានទាំង១០តាំងបង្ហាញផលិតផលសិប្ប
កម្ម វិចិត្រសិល្បៈប្រពៃណីក្នុងនោះមានផលិតផលជាច្រើនត្រូវបានធ្វើដោយដៃ
របស់នារី ក្នុងប្លុកអាស៊ាន។ពិព័ណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី១៧
សីហា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ