ប្រារព្ធពិព័រណ៍ក្រោមប្រធានបទ “វៀតណាម-ឯករាជ្យនិងខ្លួនទីពឹងខ្លួន”

(VOVWORLD) - ពិព័រណ៍នេះបានឧទ្ទេសនាមដល់មហាជនអំពីឆន្ទៈដ៏មោះមុត ពលីកម្ម និងការលំបាកលំបិនរបស់ប្រជាជាតិវៀតណាមទាំងមូលក្នុងដំណើរការតស៊ូដណ្ដើមឯករាជ្យជាតិ ក៏ដូចជាក្នុងបុព្វហេតុកសាងមាតុប្រទេសនាសព្វថ្ងៃទៀតផង។

នាព្រឹកថ្ងៃទី៣០ សីហា នៅសារមន្ទីរហូជីមិញ ទីក្រុងហាណូយ ពិព័រណ៍ក្រោមប្រធានបទ “វៀតណាម-ឯករាជ្យនិងខ្លួនទីពឹងខ្លួន” បានប្រារព្ធធ្វើឡើងក្នុងឱកាសរំលឹកខួបលើកទី៧៥ទិវាជ័យជំនះនៃបដិវត្តន៍ខែសីហានិងទិវាបុណ្យឯករាជ្យជាតិថ្ងៃទី២កញ្ញា។ អញ្ជើញចូលរួមពិធីបើកនៃពិព័រណ៍នេះមានវត្តមានប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមលោក Vo Van Thuong ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិលោក Tran Thanh Man តំណាងស្ថានទូតនៃសហព័ន្ធរុស្ស៊ី ចិន ឡាវ និងកូរ៉េខាងជើង។

ពិព័រណ៍នេះបានឧទ្ទេសនាមដល់មហាជនអំពីឆន្ទៈដ៏មោះមុត ពលីកម្ម និងការលំបាកលំបិនរបស់ប្រជាជាតិវៀតណាមទាំងមូលក្នុងដំណើរការតស៊ូដណ្ដើមឯករាជ្យជាតិ ក៏ដូចជាក្នុងបុព្វហេតុកសាងមាតុប្រទេសនាសព្វថ្ងៃទៀតផង។

ក្នុងឱកាសនេះដែរ សារមន្ទីរហូជីមិញបានសហការជាមួយអគ្គក្រុមហ៊ុនប្រៃសណីយ៍វៀតណាមនិងសមាគមន៍តែមវៀតណាម តាំងបង្ហាញសម្រាំងតែមក្រោមប្រធានបទ “លោកប្រធានហូជីមិញនិងបក្សកុម្មុយនិស្តវៀតណាមជាមួយបុព្វហេតុតស៊ូដណ្ដើមឯករាជ្យជាតិ ឯកភាពប្រទេសជាតិ កសាងនិងការពារមាតុភូមិ” ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ