ប្រារព្ធសន្និបាតលើកទី១២គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២

(VOVWORLD) - នាព្រឹកថ្ងៃទី១១ ឧសភា សន្និបាតលើកទី១២របស់គណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២ បានប្រារព្ធនៅរដ្ឋធានី ហាណូយក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong។
ប្រារព្ធសន្និបាតលើកទី១២គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២ - ảnh 1ទិដ្ឋភាពនៅសម័យបើកនៃសន្និបាតមជ្ឈឹមបក្សលើកទី១២ (រូបថត៖ TTXVN) 

សន្និបាតនឹងពិចារណាហើយសម្រេចលើបញ្ហាសំខាន់ៗដូចជា៖ ទិស ដៅការងារកម្មាភិបាលរបស់គណៈកម្មាធិការមជ្ឈឹមនីតិកាលទី១៣ ទិសដៅ នៃការបោះឆ្នោតសមាជិកសភានីតិកាលទី១៥និងសមាជិក ក្រុមប្រឹក្សា ប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០២១-២០២៦ ជាដើម។

អញ្ជើញថ្លែងមតិបើកសន្និបាត អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានលើកច្បាស់ថា ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ឱកាស និងការសាកល្បងចំពោះវៀតណាមសុទ្ធតែធំធេងណាស់។ ហេតុដូច្នេះ ត្រូវ ការបន្តបង្កើនការកសាង ពង្រឹងបក្ស និងប្រព័ន្ធនយោបាយឲ្យកាន់តែរឹងមាំ ស្អាតស្អំ ពីមួយថ្ងៃទៅមួយថ្ងៃ ពង្រីកប្រពៃណី កម្លាំងមហាសាមគ្គីជនជាតិ ទាំងមូលដោយគួបផ្សំនឹងកម្លាំងសម័យដើម្បីផ្លាស់ប្ដូរថ្មី អភិវឌ្ឍប្រទេសជាតិ យ៉ាងលឿននិងប្រកបដោយចីរភាព ការពាររឹងមាំមាតុភូមិ រក្សាបរិយាកាស សន្តិភាព ស្ថិរភាព ខិតខំប្រឹងប្រែងដល់ពាក់កណ្ដាលសតវត្សទី២១ វៀត ណាមនឹងក្លាយទៅជាប្រទេសអភិវឌ្ឍតាមទិសដៅសង្គមនិយម។ លោកអគ្គ លេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖

“យើងត្រូវតែកសាងបាននូវគណៈកម្មាធិការមជ្ឈឹម ដែលជាស្ថាប័ន ដឹកនាំកំពូលរបស់បក្ស ឲ្យពិតជាស្ថាប័នសេនាធិការក្នុងការប្រយុទ្ធ ជា ចំណុចកណ្ដាលក្នុងការដឹកនាំនយោបាយ និងជាមជ្ឈមណ្ឌលប្រកបដោយ សាមគ្គីភាពឯកភាពខ្ពស់បំផុតក្នុងបក្សទាំងមូល និងប្រជាជាតិទាំងមូល។ នេះជាការងារដ៏សំខាន់ណាស់ដែលពាក់ព័ន្ធដល់ជោគវេសនារបស់បក្ស ប្រជាជាតិនិងការអភិវឌ្ឍរបស់ប្រទេសជាតិទាំងមូល”។

សន្និបាតនឹងប្រព្រឹត្តទៅដល់ថ្ងៃទី១៤ ឧសភា ឆ្នាំ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ