ប្រារព្ធសន្និសីទតំបន់អន្តរជាតិ “ភាសារុស្ស៊ីនៅបណ្ដាប្រទេសអាស៊ីអាគ្នេយ៍”

ប្រារព្ធសន្និសីទតំបន់អន្តរជាតិ “ភាសារុស្ស៊ីនៅបណ្ដាប្រទេសអាស៊ីអាគ្នេយ៍” - ảnh 1
ទិដ្ឋភាពនៃពិធីប្រារព្ធ (រូបថត៖baoquocte.vn)

(VOVworld) - នាថ្ងៃទី១៥ ធ្នូ នៅរដ្ឋធានីហាណូយ មជ្ឈមណ្ឌលវិទ្យាសាស្ត្រនិង
វប្បធម៌រុស្ស៊ីបានសហការជាមួយសមាគមន៍គ្រូបង្រៀនភាសារុស្ស៊ីនិងវប្បធម៌រុស្ស៊ី
អន្តរជាតិ (MAPRYAL) ប្រារព្ធសន្និសីទតំបន់អន្តរជាតិ “ភាសារុស្ស៊ីនៅបណ្ដាប្រទេស
អាស៊ីអាគ្នេយ៍” ឆ្នាំ២០១៦។សន្និសីទនេះមានការចូលរួមរបស់ឯកអគ្គ រដ្ឋទូតពេញ
សមត្ថភាពសហព័ន្ធរុស្ស៊ីរុស្ស៊ីប្រចាំវៀតណាមលោក Constantin Vkunov ប្រធាន
សមាគមន៍ MAPRYAL លោកស្រី Liudmila Alexeevna Verbitskaya អនុប្រធានគណៈ
កម្មាធិការវប្បធម៌ អប់រំ យុវជន យុវជនជំទង់និង កុមានៃរដ្ឋសភាលោកស្រី Hoang
Thi Hoa និងតំណាងជាង២០០នាក់ទៀតដែល ជាអ្នកអក្សរសាស្ត្រភាសារុស្ស៊ី
គ្រូបង្រៀនភាសារុស្ស៊ីនៅវៀតណាម ឡាវ ថៃ មីយ៉ាន់ម៉ា កម្ពុជានិងរុស្ស៊ី។
សន្និសីទនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៦ ធ្នូ សំដៅបង្កើតទំនាក់
ទំនង រវាងអ្នកជំនាញការបង្រៀនភាសារុស្ស៊ីនៅប្រទេសនានាក្នុងតំបន់ ព្រមទាំង
ជាវេទិកាដើម្បីផ្លាស់ប្ដូរលទ្ធផលស្រាវជ្រាវវិទ្យាសាស្ត្រ និងផ្សព្វផ្សាយបទ
ពិសោធន៍ ក្នុងការបង្រៀនភាសារុស្ស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ