ប្រារព្ធសន្និសីទអន្តររដ្ឋមន្រ្តីការបរទេស-សេដ្ឋកិច្ច APEC លើកទី២៩

(VOVWORLD) - សន្និសីទអន្តររដ្ឋមន្រ្តីការបរទេស-សេដ្ឋកិច្ចលើកទី២៩នៃវេទិកាសហប្រតិ បតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (AMM ២៩) បានប្រារព្ធឡើងដ៏មហោ ឡារឹកនាថ្ងៃទី៨ វិច្ចិកា នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម។

ប្រារព្ធសន្និសីទអន្តររដ្ឋមន្រ្តីការបរទេស-សេដ្ឋកិច្ច APEC លើកទី២៩ - ảnh 1 ទិដ្ឋភាពនៃសន្និសីទ AMM ២៩ (រូបថត៖ VOV)


ចូលរួម សន្និសីទនេះមានវត្តមានរបស់រដ្ឋមន្រ្តីការបរទេសនិងរដ្ឋមន្រ្តីសេដ្ឋកិច្ចនៃប្រទេសសមាជិក APEC ទាំង២១ រួមជាមួយតំណាងអង្គការសង្កេតការណ៍នានារបស់ APEC ផងដែរ។ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh និងរដ្ឋមន្រ្តីឧស្សាហពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh អញ្ជើញជាអធិបតីសន្និសីទ។

ថ្លែងមតិប្រារព្ធ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានលើកច្បាស់ថា ក្នុងស្ថានភាពបច្ចុប្បន្ន APEC ចាំបាច់ត្រូវបន្តបង្កើនកិច្ច សហប្រតិបតិ្តការនិងការតភ្ជាប់ខាងសេដ្ឋកិច្ចដើម្បីបន្តជាកម្លាំងចលករជំរុញ កំណើននៃតំបន់និងពិភពលោក ត្រៀមរៀបចំឲ្យទសវត្សអភិវឌ្ឍន៍ទី៤របស់ APEC ហើយនាំមកនូវផលប្រយោជន៍សំរាប់ប្រជាជននិងសហគ្រាស។ ដោយ ឈរលើមូលដ្ឋាននោះ ក្នុងសន្និសីទលើកនេះ លោក Pham Binh Minh បាន អះអាងថា៖

“កិច្ចប្រជុំរបស់យើងថ្ងៃនេះផ្តោតសំខាន់ទៅលើខ្លឹមសារចំនួន៣។ ទី១គឺ ពិនិត្យឡើងវិញនូវសកម្មភាពទាំងអស់របស់ APEC ក្នុងរយៈពេល១ឆ្នាំកន្លងទៅ។ ទី២គឺសំរេចខ្លឹមសារដាក់ជូនថ្នាក់ដឹកនាំ APEC នាប៉ុន្មានថ្ងៃខាងមុខ។ ទី៣គឺ សំរេចលើដំណើរការសហប្រតិបតិ្តការក្នុង APEC ក្នុងវិស័យសំខាន់មួយចំនួន ដើម្បីដាក់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ APEC នៅសន្និសីទកំពូល”។

បន្ទាប់ពីសម័យប្រារព្ធ អង្គសន្និសីទបានពិភាក្សាអំពីការបង្កើនការតភ្ជាប់ ខាងសេដ្ឋកិច្ចក្នុងតំបន់  សេដ្ឋកិច្ចឌីជីថល ពាណិជ្ជកម្មអេឡេចត្រូនិក និងប្រព័ន្ធ ពាណិជ្ជកម្មពហុភាគីជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ