ប្រារព្ធសម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៤

(VOVWORLD) - អញ្ជើញថ្លែងសុន្ទរកថាបើកសម័យប្រជុំ ប្រធានរដ្ឋសភា វៀតណាមលោក ស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះសន្ទុះកំណើនសេដ្ឋកិច្ច សង្គមឆ្នាំ២០១៨ ហើយចាត់ទុកថា ស្ថានភាពសេដ្ឋកិច្ចសង្គមចាប់តាំងពីដើមឆ្នាំ ២០១៩កន្លងមក នៅតែសម្រេចបាននូវលទ្ធផលដ៏វិជ្ជមាន។ 
ប្រារព្ធសម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៤ - ảnh 1 (រូបថត៖ quochoi.vn)

សម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៤ បានប្រារព្ធឡើងនាព្រឹកថ្ងៃទី ២០ ខែឧសភា នៅរដ្ឋធានីហាណូយ។ អញ្ជើញចូលរួមពិធីបើកមានវត្តមានថ្នាក់ ដឹកនាំនិងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល រណសិរ្សមាតុភូមិវៀត ណាម និងតំណាងអង្គទូតក៏ដូចជាអង្គការអន្តរជាតិមួយចំនួនផ្សេងទៀត។

        អញ្ជើញថ្លែងសុន្ទរកថាបើកសម័យប្រជុំ ប្រធានរដ្ឋសភាវៀតណាមលោក ស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះសន្ទុះកំណើនសេដ្ឋកិច្ច សង្គមឆ្នាំ២០១៨ ហើយចាត់ទុកថា ស្ថានភាពសេដ្ឋកិច្ចសង្គមចាប់តាំងពីដើមឆ្នាំ ២០១៩កន្លងមក នៅតែសម្រេចបាននូវលទ្ធផលដ៏វិជ្ជមាន។ តាមនោះ សេដ្ឋកិច្ចមានកំណើនល្អបង្គួរ ម៉ាក្រូសេដ្ឋកិច្ចត្រូវបានរក្សាប្រកបដោយស្ថិរភាព ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញដោយតភ្ជាប់នឹងការផ្លាស់ប្ដូរថ្មីរូប សណ្ឋានកំណើនបន្តមានការរីកចម្រើន ហើយបរិយាកាសវិនិយោគអាជីវកម្ម ក៏ត្រូវបានកែលម្អផងដែរ។ បណ្ដាវិស័យដូចជាវប្បធម៌ សង្គម អប់រំ សុខាភិបាល ពលកម្ម ការងារធ្វើ សន្តិសុខសង្គម សម្រេចបាននូវលទ្ធផលជាក់ស្ដែង។ សន្តិ សុខការពារជាតិត្រូវបានរក្សាយ៉ាងរឹងមាំ សកម្មភាពកិច្ចការបរទេស ធ្វើសមាហ រណកម្មសេដ្ឋកិច្ចអន្តរជាតិបន្តមានស្នាដៃសំខាន់ៗ តាមនោះអះអាងនូវឋានៈកាន់ តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃរបស់វៀតណាមក្នុងតំបន់និងលើពិភពលោក។ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញមានប្រសាសន៍ថា៖

        “ឆ្នាំ២០១៩ជាឆ្នាំដែលមានអត្ថន័យសំខាន់ក្នុងការអនុវត្តប្រកបដោយជោគ ជ័យនូវគោលដៅនានានៃផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដំណាក់កាល២០១៦- ២០២០។ ភារកិច្ចនេះពិតជាធ្ងន់ធ្ងរណាស់ អញ្ចឹងទាមទារអោយប្រព័ន្ធនយោបាយ ទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល និងសហគមន៍ធុរជនទាំងមូល ត្រូវ ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត សាមគ្គីគ្នា ប្រែក្លាយសម្ដីទៅជាសកម្មភាព ប្រែក្លាយការលំបាកសាកល្បងទៅជាកាលានុវត្តភាព ដើម្បីសម្រេចរួចរាល់គោល ដៅសេដ្ឋកិច្ចសង្គមក្នុងឆ្នាំ២០១៩”។

        លោកស្រី Nguyen Thi Kim Ngan បានស្នើអោយរដ្ឋសភាផ្ដោតទៅលើការ ពិចារណា សម្រេចចិត្ត និងអនុម័តលើពង្រាងច្បាប់ចំនួន៧ ពង្រាងសេចក្ដី សម្រេចចិត្តចំនួន២ ហើយផ្ដល់មតិចំពោះពង្រាងច្បាប់ចំនួន៩ផ្សេងទៀត។ លោក ស្រីប្រធានរដ្ឋសភាអញ្ជើញមានប្រសាសន៍ថែមទៀតថា៖

        “រដ្ឋសភានឹងពិចារណា អនុម័តលើការធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រា ក្នុងច្បាប់អាជីវកម្មធានារ៉ាប់រង និងច្បាប់កម្មសិទ្ធិបញ្ញា ហើយផ្ដល់មតិចំពោះ ពង្រាងច្បាប់ការងារ (ធ្វើវិសោធនកម្ម)។ ព្រមទាំងពិចារណា សម្រេចចិត្តលើការ ចូលរួមអនុសញ្ញាលេខ៩៨នៃអង្គការការងារអន្តរជាតិ សំដៅធានាភាពឆបគ្នាជា មួយការសន្យានានាក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងឯកសារទាក់ទិននានា តាមនោះបង្ហាញ នូវស្មារតីម្ចាស់ការ និងម៉ឺងម៉ាត់របស់វៀតណាមក្នុងការអនុវត្តសន្ធិសញ្ញាអន្តរជាតិ ដែលវៀតណាមជាសមាជិក”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ