ប្រារព្វវេទិការសេដ្ឋកិច្ចរដូវស្លឹកឈើជ្រុះ២០១៥

ប្រារព្វវេទិការសេដ្ឋកិច្ចរដូវស្លឹកឈើជ្រុះ២០១៥ - ảnh 1
ទិដ្ឋភាពនៃវេទិការសេដ្ឋកិច្ចរដូវស្លឹកឈើជ្រុះ២០១៥ (រុបថត៖baodautu.vn)

(VOVworld) - ក្រោមប្រធានបទ “សេដ្ឋកិច្ចវៀតណាម-សមាហរណកម្មនិងអភិវឌ្ឍន៍
ដោយនិរន្តរភាព” វេទិការសេដ្ឋកិច្ចរដូវស្លឹកឈើជ្រុះឆ្នាំ២០១៥” បានប្រារព្វ នាព្រឹក
ថ្ងៃទី២៧ សីហា នៅខេត្ត Thanh Hoa ភាគកណ្ដាលវៀតណាម។
នាពេលកន្លងទៅវៀតណាមបានចុះហត្ថលេខានិងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជ
កម្មសំខាន់ជាច្រើន។នាពេលខាងមុខនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទៀត
ជាមួយដៃគូជួរមុខលើពិភពលោកដូចជា អាមេរិក សហភាពអឺរ៉ុប នឹងត្រូវបានចុះ
ហត្ថលេខា បង្កលក្ខណៈសំរាប់អង្គភាពអាជីវកម្មវៀតណាមធ្វើសមាហរណកម្ម
យ៉ាងងាយស្រួលជាង។លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សា
ហកម្មវៀតណាមបានឲ្យដឹងថា៖
“ក្នុងប៉ុន្មានឆ្នាំកន្លងទៅ សមាហរណកម្មបានក្លាយទៅជាកម្លាំងចលករមួយដើម្បី
ជំរុញការកែទម្រង់របបនៅក្នុងប្រទេស។គ្មានពេលណាដែលយើងមានផ្លាស់ប្ដូរថ្មី
អំពីរបបយ៉ាងខ្លាំងក្លាដូច្នេះ។ម្យ៉ាងទៀតគឺបរិយាកាសអាជីវកម្មក៏ត្រូវបានកែលំអរ
ក្រោមការជះឥទ្ធិពលនៃសមាហរណកម្ម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ