ប្រេស៊ីល៖ លោកស្រី Dilma Rousseff ទទួលដំណែងប្រធានាធិបតី អាណត្តិទី២

ប្រេស៊ីល៖ លោកស្រី Dilma Rousseff ទទួលដំណែងប្រធានាធិបតី អាណត្តិទី២ - ảnh 1
លោកស្រី Dilma Rousseff

          (VOV)_ប្រធានាធិបតី ប្រេស៊ីល​លោកស្រី Dilma Rousseff បាន​ទទួលដំណែង
 នាថ្ងៃទី១ មករា ក្នុងអាណត្តិទី២ ដោយការសន្យា ជំរុញ​បណ្ដាសកម្មភាពស្ដាខឿន
សេដ្ឋកិច្ចឡើងវិញ ហើយមិនបណ្ដាលឡើងការជះឥទ្ធិពលដល់កម្មវិធីសង្គមនានា 
ដែលបានអនុវត្តពី១២ឆ្នាំមុនមក។ ថ្លែងមតិនៅរដ្ឋសភា លោកស្រី Dilma Rousseff
បានសង្កត់ធ្ងន់ថា៖ ​ដើម្បី​ទទួលបានកំណើនសេដ្ឋកិច្ច រដ្ឋាភិបាលប្រេស៊ីលនឹងកែ
ទម្រង់ កាត់បន្ថយថវិកា ប៉ុន្តែ បណ្ដាវិធានការនេះមិន​​ជះឥទ្ធិពលដល់ប្រភពកម្លាំង
សំរាប់បណ្ដាផែនការអភិវឌ្ឍន៍សង្គម។ លោកស្រី Dilma Rousseff ​ក៏បានលើកច្បាស់
ដែរថា៖ ​អាណត្តិជាបន្តនឹងបំពេញគោលបំណង​របស់​ប្រជាជន គឺមានបណ្ដាការ
ផ្លាស់ប្តូរថ្មីជំនះពុះពារលើរាល់ជំពាក់ជំពិន ហើយកែទំ្រង់នយោបាយដើម្បីបើកទូ
លាយសិទ្ធិប្រជាធិតេយ្យ លើកកំពស់​គុណភាពអប់រំ សុខាភិបាល…លៗ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ