បាល់ទាត់វៀតណាមបានឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាលើកដំបូងនៅ ASIAD

(VOVWORLD) - នាយប់ថ្ងៃទី ២៧ ខែសីហា ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកបរុស U23 វៀតណាម បាន ឈ្នះ 1-0 លើក្រុមបាល់ទាត់ជម្រើសជាតិផ្នែកបរុស U23 ស៊ីរី ក្នុងវគ្គ ផ្ដាច់ព្រ័ត្រ កីឡាបាល់ទាត់៨ក្រុមនៅ ASIAD 18 ។ ដោយទទួលបាននូវជ័យជម្នះ ជាប្រវត្តិសាស្ត្រ នេះ ក្រុមកីឡាអូឡាំ ពិកវៀតណាម បានឈានចូល វគ្គផ្តាច់ព្រ័ត្រ ពាក់កណ្តាល កីឡាបាលទាត់ភេទបរុសជា លើកដំបូង នៅ ASIAD 2018 ដោយប្រកួតជាមួយ ក្រុមបាល់ទាត់ជម្រើស ជាតិផ្នែកបុរសកូរ៉េខាងត្បូង។
បាល់ទាត់វៀតណាមបានឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាលើកដំបូងនៅ ASIAD - ảnh 1 កីឡាករបាល់ទាត់ក្រុមជម្រើសជាតិ U 23  វៀតណាម Van Toan

បញ្ចប់ការប្រកួតតង់ទី២ ក្រុមបាល់ទាត់ U23 វៀតណាមស្មើនឹងក្រុមបាល់ទាត់ U23 ស៊ីរី 0-0 ។  ក្នុងនាទី ១០៩ នៃតង់ទី ២ បន្ថែមម៉ោង កីឡាករខ្សែប្រយុទ្ធ Van Toan បានទាត់បញ្ចូលទីក្រុមកីឡាបាលទាត់ស៊ីរី១គ្រាប់ ដែលនាំមកនូវជ័យ ជំនះជូនក្រុមបាល់ទាត់ U23 វៀតណាមដើម្បីឈានចូលដល់វគ្គពាក់ កណ្តាល ផ្តាច់ព្រ័ត្រ ។ កីឡាករខ្សែការពារ Nguyen Quang Hai បានឲ្យដឹងថា៖

“ខ្ញុំនិងក្រុមកីឡាបាល់ទាត់ទាំងអស់មានអារម្មណ៍ សុភមង្គលចំពោះជ័យ ជម្នះ ហើយនេះគឺជាការប្រកួតដែលក្រុមបាល់ទាត់ទាំងអស់បានព្យាយាមអស់ពីសមត្ថភាព ដើម្បីនាំមកនូវសេចក្តីសប្បាយរីករាយជូនអ្នកគាំទ្រ។ ប៉ុន្តែមិនទាន់ ឈប់នៅត្រឹមនេះទេក្រុមបាល់ទាត់ទាំងអស់នឹងខិតខំប្រឹងប្រែង និង យកចិត្តទុក ដាក់បន្ថែមទៀតសម្រាប់ការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ »។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានកោតសរសើរចំពោះ គ្រូបង្វឹក លោក Park Hang Seo រួមទាំងគណៈកម្មការគ្រូបង្វឹក និងកីឡាករ បាលទាត់ទាំង អស់នៃក្រុមជម្រើសជាតិអូឡាំពិកវៀតណាម។ តាមរយៈវិទ្យុសម្លេងវៀតណាម ទូរទស្សន៍វៀតណាម ទូរទស្សន៍ឌីជីថល VTC លោក Nguyen Xuan Phuc បាន ជូនពរចំពោះជ័យជម្នះរបស់គណៈកម្មការគ្រូ បង្វឹក និងកីឡាករបាល់ទាត់ទាំងអស់ នៃក្រុមជម្រើសជាតិអូឡាំពិកវៀតណាម។ វិទ្យុសម្លេងវៀតណាមបានសម្រេចប្រគល់រង្វាន់ជាទឹកប្រាក់ចំនួន ៥០០ លានដុង ជូនក្រុមកីឡាអូឡាំពិកវៀតណាម បន្ទាប់ពីទទួលបានជ័យជំនះ ឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កីឡាបាលទាត់ផ្នែកបុរស ASIAD 18 ។

ទន្ទឹមនឹងនេះសារព័ត៌មានអន្តរជាតិក៏កោតសរសើរចំពោះជ័យជម្នះនៃកីឡាអូឡាំពិកវៀតណាម។ «គេបន្តទទួលបាននូវជោគជ័យទៀត» គឺជាចំណងជើងដែល បាន បង្ហោះឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ក្រុមហ៊ុន Fox Sports Asia បន្ទាប់ពីក្រុមអូឡាំពិកវៀតណាមបានឈ្នះមកលើក្រុមអូឡាំពិកស៊ីរីក្នុងវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ កីឡាបាល់ទាត់ ។

Fox Sports Asia បានអះអាងថា ក្រុមអូឡាំពិកវៀតណាមនឹងក្លាយទៅជាថ្នាំ សាកល្បងពិតប្រាកដសំរាប់កីឡាអូឡាំពិកកូរ៉េខាងត្បូងខណៈពេលដែលក្រុម១មានប្រៀបខ្លាំងខាងប្រយុទ្ធ និងក្រុមមួយទៀតមានប្រៀបខ្លាំងខាងការពារ ផងដែរ។នៅគេហទំព័ររបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីមានអត្ថបទមួយ មានចំណងជើងថា "កីឡាករបាល់ទាត់ Van Toan បានធ្វើឱ្យអូឡាំពិកវៀតណាម ឈានចូលក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ " ។ អត្ថបទនេះបានលើកឡើង ពីវិធីសាស្រ្តសមហេតុសមផលរបស់គ្រូបង្វឹកអូឡាំពិកវៀតណាម លោក  Park Hang-seo រួមជាមួយស្នាដៃឆ្នើមរបស់វៀតណាមដោយមិនទាន់មានក្រុមណាមួយ ទាត់បញ្ចូលទីរបស់ខ្លួន នៅ ASIAD 2018 នោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ