ប៉ូលីសតំបន់រដ្ឋបាលពិសេសហុងកុងរបស់ចិនចាប់ខ្លួនបាតុករចំនួន ៨ នាក់ នៅខ័ណ្ឌ Mong Kok


ប៉ូលីសតំបន់រដ្ឋបាលពិសេសហុងកុងរបស់ចិនចាប់ខ្លួនបាតុករចំនួន ៨ នាក់ នៅខ័ណ្ឌ Mong Kok  - ảnh 1
ប៉ូលីសតំបន់រដ្ឋបាលពិសេសហុងកុងរបស់ចិនចាប់ខ្លួនបាតុករចំនួន ៨ នាក់ នៅខ័ណ្ឌ Mong Kok (Image: VNA/Chinanews.com)

(VOVworld) – នាព្រឹកថ្ងៃទី ២៣ តុលា ប៉ូលីសតំបន់រដ្ឋបាលពិសេសហុងកុងរបស់
ចិន បានចាប់ខ្លួនបាតុករចំនួន ៨ នាក់នៅខ័ណ្ឌ Mong Kok ដោយបទបង្កការអុកឡុក វាយប្រហារទៅលើប៉ូលីសនិងកម្មសិទ្ធិអាវុធគ្រោះថ្នាក់និងរចនាបង្កអគ្គីភ័យ៍ក្រោយ
ពីការសន្ទនាដំបូង នាថ្ងៃទី ២១ តុលា បញ្ចប់ដោយមិនទទួលបានលទ្ធផលណាមួយ
ឡើយសមាគមនិស្សិតហុងកុង (HKFS) បានឲ្យដឹងថា៖ មិនទាន់មានផែនការដំណើរ
ការចរចារថ្មីជាមួយរដ្ឋអំណាចតំបន់រដ្ឋបាលពិសេសនៅឡើយទេ។ នាថ្ងៃទី ២២ តុលា លេខាធិការនៃសមាគមនិស្សិតហុងកុង លោក Alex Chow  បានឲ្យដឹងថា៖ រដ្ឋអំណាចតំបន់រដ្ឋបាលពិសេសហុងកុងត្រូវនាំចេញវិធានការដោះស្រាយបញ្ហានេះ។ ប៉ុន្តែការផ្តើមគំនិតដែលរដ្ឋអំណាចបាននាំចេញរហូតមកដល់ពេលនេះមិនទាន់នាំ
មកលទ្ធផលណាមួយឡើយ។ ដោយហេតុនេះ បាតុករនឹងមិនចាកចេញពីបណ្ដា
ខ័ណ្ឌនៅមជ្ឈមណ្ឌលទេ។ ក្នុងពេល នោះ បាតុករចំនួន ២ រយនាក់បានដំណើរការ
ដង្ហែរក្បួនទាមទាប្រធានតំបន់រដ្ឋបាលពិសេសហុងកុង លោក Leung Chun-ying
លាលែងពីដំណែង នាថ្ងៃទី​ ២២ តុលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ