ប៉ូលីសប្រទេសអឺរ៉ុបចំនួន៤ សហការគ្នាក្នុងការចាប់ខ្លួនមុខសញ្ញាម៉ាហ្វីយ៉ាចំនួន ៩០នាក់

(VOVWORLD) - ប៉ូលិសបានចាប់ខ្លួនមុខសញ្ញាចំនួន ៩០ នាក់ ដែលបានចាត់ទុកជាម៉ាហ្វីយ៉ាអ៊ីតាលីនៅក្នុងកិច្ចសហការវាយឆ្មក់ជាបន្តបន្ទាប់នៅ ប្រទេសអឺរ៉ុបចំនួន ៤ រួមមានប្រទេសអាល្លឺម៉ង់ ហូឡង់ អ៊ីតាលី និងបែលហ្ស៊ិក។ 
ប៉ូលីសប្រទេសអឺរ៉ុបចំនួន៤ សហការគ្នាក្នុងការចាប់ខ្លួនមុខសញ្ញាម៉ាហ្វីយ៉ាចំនួន ៩០នាក់ - ảnh 1មេខ្លោងម៉ាហ្វីយ៉ា Settimino Mineo 

Eurojust ជាស្ថាប័នប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំងនៅអឺរ៉ុបបានឲ្យដឹងថាគេបានសហការជាមួយកម្លាំងសន្តិសុខនៅក្នុងប្រទេសចំនួន៤នេះដើម្បីធ្វើការបង្ក្រាបនិងចាប់ខ្លួនមុខសញ្ញាទាំងនេះកាលពីព្រឹកថ្ងៃទី៥ខែធ្នូកន្លងទៅ។ នេះគឺជាផ្នែកមួយក្នុងការស៊ើបអង្កេតដែលមានឈ្មោះសម្ងាត់ថា Pollino ហើយត្រូវបានចាប់ផ្តើមចាប់តាំងពីឆ្នាំ ២០០៦ ដើម្ពីប្រយុទ្ធប្រឆាំងនឹងអង្គការឧក្រិដ្ឋកម្ម «Ndrangheta» (មានសកម្មភាពសំខាន់នៅភាគខាងត្បូងនៃប្រទេសអ៊ីតាលី) ដោយមានការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន លាងលុយកខ្វក់ ស៊ី     សំណូក និងបង្កអំពើហឹង្សាផងដែរ។ ក្រុមអ្នកស៊ើបអង្កេតនៅប្រទេសហូឡង់បានឲ្យដឹងថាយុទ្ធនាការប្រឆាំងនឹងម៉ាហ្វីយ៉ាខាងលើនេះ រឹបអូសបានសាច់ប្រាក់ប្រមាណ ២ លានអឺរ៉ូ និងគ្រឿងញៀនមួយចំនួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ