ប៉ូលីសឥណ្ឌូណេស៊ីប្រកាសឈ្មោះជនជាប់សង្ស័យក្នុងការវាយប្រហារភេរវកម្ម


ប៉ូលីសឥណ្ឌូណេស៊ីប្រកាសឈ្មោះជនជាប់សង្ស័យក្នុងការវាយប្រហារភេរវកម្ម - ảnh 1
ប៉ូលីសឥណ្ឌូណេស៊ីប្រកាសឈ្មោះជនជាប់សង្ស័យក្នុងការវាយប្រហារភេរវកម្ម (Image: VNA)

(VOVworld) – នាថ្ងៃទី​១៦ មករា អាជ្ញាធរឥណ្ឌូណេស៊ីបន្តប្រកាសបន្ថែមឈ្មោះ
ជនសង្ស័យក្នុងការវាយប្រហារភេរវកម្មនៅរដ្ឋធានី Jakarta ដែលធ្វើឲ្យ មនុស្ស
ចំនួន ៧ នាក់ត្រូវស្លាប់នាថ្ងៃទី ១៤ មករា កន្លងទៅ។ មេបញ្ជាការប៉ូលីស ជាតិ
ឥណ្ឌូណេស៊ី ឧត្តមសេនីយ៍ Badrodin Haiti បានឲ្យដឹងថា៖ ជនសង្ស័យចំនួន ២
 នាក់ដំបូងគឺ៖ Afif Dias Sukanti និង Muhammad Ali។ ក្នុងនោះ Afif ត្រូវបាន
ហ្វឹកហាត់នៅមូលដ្ឋានសឹកភេរវកម្មនៅតំបន់ Acheh នៃឥណ្ឌូណេស៊ីនាឆ្នាំ
 ២០១០ ហើយត្រូវបានកាត់ទោសដាក់គុក ៧ ឆ្នាំដោយបទទាក់ទិនដល់មូល
ដ្ឋាន សឹកនេះ។ មុខសញ្ញាទី ២ ត្រូវបានសង្ស័យជួយឧបត្ថម្ភបណ្ដាជនប្រដាប់
អាវុធ វាយប្រហារទៅលើហាងកាហ្វេ  Starbucks ជិតនឹងមជ្ឈមណ្ឌលពាណិជ្ជ
កម្ម Sarinah។ មុខសញ្ញាចំនួន ២ នាក់នោះត្រូវបានកំទិចក្នុងការបាញ់កាំភ្លើង
ជាមួយ ប៉ូលីស។ ជនស្ស័យចំនួន ២ នាក់ទៀតគឺ៖ Ahmad Muhazab bin Saroni
មាន អាយុ ២៥ ឆ្នាំ ដែលជាមុខសញ្ញាដំណើរការវាយប្រហារអត្តឃាតដោយ
គ្រាប់បែក ទៅលើហាងកាហ្វេ Starbucks និងមុខសញ្ញា Dian Juni Kurniadi គឺ
ជាអ្នកដំណើរ ការវាយប្រហារអត្តឃាតដោយគ្រាប់បែកទៅលើប៉ុស្តប៉ូលីស្ត។
 កំលាំងប៉ូលីសក៏ បានកំណត់មុខសញ្ញាជនសង្ស័យទី ៥ គឺ Sugito អាយុ ៤៤
ឆ្នាំ ប៉ុន្តែមិនម៉ែន កំណត់ថា៖ មុខសញ្ញានេះគឺជាភេរវករមួយក្នុងចំណោម
ភេរវករពោលខាងលើដែរ ឬទេ។ ក្រៅពីនោះ សមត្ថកិច្ចឥណ្ឌូណេស៊ីបាន
ចាត់ទុកថា៖ មេគំនិតនៃការវាយ ប្រហារភេរវកម្មជាបន្តបន្ទាប់នេះគឺ Muhmmad
Bahrun Naim Anggih Tantomo អាយុ ៣២ ឆ្នាំ និងជាសមាជិកនៃអង្គការរដ្ឋ
ឥស្លាមស្វ័យប្រកាស (IS)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ