ប៊ុលហ្គារីគ្រោងនឹងដាក់ពាក្យស្នើសុំចូលរួម Eurozone

(VOVWORLD) -នាយករដ្ឋមន្ត្រី Borisov បានឲ្យដឹងថា៖រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប៊ុលហ្គារីនឹងពិភាក្សាលម្អិតជាមួយសមភាគីនានា នៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ EU នាថ្ងៃទី ១៤ កក្កដាខាងមុខ។
ប៊ុលហ្គារីគ្រោងនឹងដាក់ពាក្យស្នើសុំចូលរួម Eurozone - ảnh 1 នាយករដ្ឋមន្ត្រីប៊ុលហ្គារី លោក Boyko Borissov  (ប្រភព: AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាយករដ្ឋមន្ត្រីប៊ុលហ្គារីលោក Boyko Borissov ទើបនឹងប្រកាសថា៖ ប្រទេសខ្លួននឹងដាក់ពាក្យស្នើសុំចូលរួមតំបន់ចាយប្រាក់រួមអឺរ៉ុប (Eurozone) នាថ្ងៃទី ១៤ កក្កដាខាងមុខ។ប៊ុលហ្គារីកំពុងខិតខំប្រឹងប្រែងជំរុញការចូលរួមជាសមាជិកតំបន់រូបីយវត្ថុអឺរ៉ូខណៈពេលដែលកំពុងកាន់តំណែងជាប្រធានប្ដូរវេនសហភាពអឺរ៉ុប (EU) ហើយទទួលបានការគាំទ្រខាងនយោបាយរបស់គណៈកម្មការអឺរ៉ុប (EC)។ នាយករដ្ឋមន្ត្រី Borisov បានឲ្យដឹងថា៖រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប៊ុលហ្គារីនឹងពិភាក្សាលម្អិតជាមួយសមភាគីនានា នៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ EU នាថ្ងៃទី ១៤ កក្កដាខាងមុខ។ ប៊ុលហ្គារីបានបំពេញបទដ្ឋានដើម្បីចូលរួមជាសមាជិករូបីយវត្ថុអឺរ៉ូដោយសាររូបិយវត្ថុក្នុងស្រុករបស់ប្រទេសខ្លួនហើយមានការតភ្ជាប់យ៉ាងជិតស្និតជាមួយរូបីយវត្ថុអឺរ៉ូ អតិផរណាទាប និងហិរញ្ញវត្ថុសាធារណៈមានភាពល្អប្រសើរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ