បេសកជនពិសេសទទួលបន្ទុកបញ្ហាលើឧបទ្វីកូរ៉េរបស់អាមេរិកនឹងទៅដំណើរទស្សនកិច្ចនៅអាស៊ី៎ឦសាន

បេសកជនពិសេសទទួលបន្ទុកបញ្ហាលើឧបទ្វីកូរ៉េរបស់អាមេរិកនឹងទៅដំណើរទស្សនកិច្ចនៅអាស៊ី៎ឦសាន - ảnh 1
បេសកជនពិសេសទទួលបន្ទុកបញ្ហាលើឧបទ្វីកូរ៉េ លោក Glynn Davies (Image: Vietnam+)

(VOVworld) – បេសកជនពិសេសទទួលបន្ទុកបញ្ហាលើឧបទ្វីកូរ៉េ លោក Glynn Davies នឹងទៅដំណើរទស្សនកិច្ចនៅចិនកូរ៉េខាងត្បូងនិងជប៉ុននាសប្តាហ៍ខាងមុខ។ គោលដៅ
នៃដំណើរទស្សនកិច្ចលើកនេះរបស់លោក Davies គឺសំដៅ ពិភាក្សាអំពីបញ្ហាជាច្រើន
ក្នុងនោះ មានលទ្ធភាពចាប់ផ្តើមការចរចារ ៦ ភាគី ឡើងវិញ។ ចាប់ពីថ្ងៃទី ២៧ ដល់ទី
២៨ មករា លោក Glynn Davies នឹងជួបធ្វើ ការជាមួយថ្នាក់ដឹកនាំចិន ក្នុងនោះ មាន
បេសកជនពិសេសអំពីបញ្ហានៅឧបទ្វីប កូរ៉េរបស់ចិន លោក Wu Dawei។ ក្នុងករណី
កាចរចារ ៦ ភាគីត្រូវបានចាប់ផ្តើម ឡើងវិញ លោក Glynn Davies នឹងតាងនាមអាមេរិក
ចូលរួមក្នុងការចរចារនេះ។ ក្នុងរយៈពេលថ្ងៃទី ២៩ និងទី ៣០ មករា លោក Glynn Davies នឹងជួនសន្ទនាជា មួយប្រធានក្រុមចរចាររបស់កូរ៉េខាងត្បូង លោក Cho Tae Young  
ក្នុងការចរចារ ៦ ភាគីនៅទីក្រុង Seoul ។ នាថ្ងៃទី ៣០ មករា លោក Glynn Davies នឹង
ទៅកាន់​ជប៉ុនដើម្បីជួបធ្វើការជាមួយសមភាគីជប៉ុន លោក Junichi Ihara ប្រធានាយកដ្ឋាន
ទទួលបន្ទុកបញ្ហាអាស៊ី-ប៉ាស៊ីហ្វិកនៃក្រសួងការបរទេសជប៉ុន។ នាថ្ងៃទី ២៤ មករា សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានអំពាវនាវឲ្យកូរ៉េខាងត្បូងចលនា
ចូលរួមការជួយជ្រោមជ្រែងសកម្មចំពោះសំណើរសំខាន់របស់ប្រទេសនេះដើម្បី
កែលំអរទំនាក់ទំនងរវាងប្រទេសទាំង ២ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ