បេសកជនពិសេសនៃ អ.ស.ប. និងសម្ព័ន្ធអារ៉ាប់ចាប់ផ្តើម ដំណើរទស្សនកិច្ចនៅមជ្ឈឹមបូព៌ារ

បេសកជនពិសេសនៃ អ.ស.ប. និងសម្ព័ន្ធអារ៉ាប់ចាប់ផ្តើម ដំណើរទស្សនកិច្ចនៅមជ្ឈឹមបូព៌ារ  - ảnh 1
បេសកជនពិសេសនៃ អ.ស.ប. និងសម្ព័ន្ធ អារ៉ាប់ លោក Lakhdar Brahimi (Image: Vietnamplus)

(VOVworld) – នាថ្ងៃទី ១៨ តុលា បេសកជនពិសេសនៃ អ.ស.ប. និងសម្ព័ន្ធ អារ៉ាប់
លោក Lakhdar Brahimi បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅមជ្ឈឹមបូព៌ារនិងអាហ្វ្រិក
ខាងជើងសំដៅអំពាវនាវឲ្យមានការគាំទ្រនៃបណ្ដាប្រទេសដែលរៀបចំ សន្និសីទ
អន្តរជាតិទីក្រុង Geneva លើកទី ២។ ថ្លែងមតិក្នុងសន្និសីទការសែត នាថ្ងៃដ៏ដែល អ្នកនាំពាក្យនៃលោក Brahimi លោកស្រី Khawla Mattar បានឲ្យដឹងថា៖ លោក
Brahimi នឹងទៅបំពេញទស្សនកិច្ចនៅអេហ្ស៊ីបជាលើក ដំបូង។ នាបច្ចុប្បន្ន ភាគី
ប្រឆាំងនៅស៊ីរីមិនទាន់សម្រេចចិត្តចូលរួមសន្និសីទអន្តរជាតិទីក្រុង Geneva លើក
ទី ២ នៅឡើយ ដែលគ្រោងរៀបចំឡើង នាថ្ងៃទី ២៣ និងទី ២៤ តុលា ខាងមុខនៅ
ស្វីស។ សម្ព័ន្ធភាពជាតិស៊ីរីប្រឆាំងបានដាក់ ចេញលក្ខខ័ណ្ឌថា៖ គេនឹងចូលរួម
សន្និសីទពោលខាងលើ ប្រសិនបើ រដ្ឋអំណាចនៃប្រធានាធិបតីស៊ីរី លោក Bashar
al-Assad ត្រូវបានរំសាយនាអនាគត់។ ការចូលរួមក្នុងសន្និសីទលើកនេះរបស់
អ៊ីរ៉ង់គ៏គឺបញ្ហាបង្ករឿងហេតុចំពោះអាមេរិក។ដោយសារអាមេរិកប្រទេសលោក
ខាងលិចមួយចំនួននិងភាគីប្រឆាំងនៅស៊ីរីមិនចង់ឲ្យអ៊ីរ៉ង់ចូលរួមសន្និសីនេះ
ក្នុងពេល រុស្ស៊ីនិងស៊ីរីគាំទ្រប្រការនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ