បេសកជនពិសេសនៃអង្គការសហប្រជាជាតិប្រុងប្រយ័ត្នអំពីបញ្ហាគណកម្មការរដ្ឋធម្មនុញ្ញស៊ីរី

(VOVWORLD) -ក្រោយជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី អ៊ីរ៉ង់ និងទួរគី លោក Staffan de Mistura បេសកជនពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរីបានចាត់ទុកថា៖ "នៅមានផ្លូវវែងឆ្លាយទៀតដើម្បីធ្វើដំណើរ" ក្នុង "ការខិតខំប្រឹងប្រែងរត់ប្រណាំងតាមផ្លូវចម្ងាយឆ្ងាយ" សំដៅធានាឲ្យគណកម្មការ រដ្ឋធម្មនុញ្ញប្រកបដោយទំនុកទុកចិត្ត តុល្យភាព និងមានចរិលក្ខណៈគ្របដណ្ដប់សម្រាប់ស៊ីរី។
បេសកជនពិសេសនៃអង្គការសហប្រជាជាតិប្រុងប្រយ័ត្នអំពីបញ្ហាគណកម្មការរដ្ឋធម្មនុញ្ញស៊ីរី - ảnh 1លោក Staffan de Mistura បេសកជនពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរី 

ថ្លែងនៅក្នុងសន្និសីទកាសែត ក្រោយពីជំនួបពិភាក្សាខាងលើ លោក Staffan de Mistura បានឲ្យដឹងថា លោកនឹង រាយការណ៍ទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នាថ្ងៃទី ១៩ ខែធ្នូ និង ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាថ្ងៃទី ២០ ខែធ្នូ អំពីការបង្កើតគណកម្មការ រដ្ឋធម្មនុញ្ញស៊ីរី។ លើសពីនេះទៅទៀត លោក Staffan de Misturaក៏បានប្រកាសថាអ្នកស្នងតំណែងរបស់លោកគឺលោក Geir Pedersen នឹងចូលកាន់តំណែងនាថ្ងៃទី ៧ ខែមករាខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ