បេសកជនពិសេសនៃអនុសញ្ញាអន្តរជាតិស្តីពីការហាមឃាត់ការប្រើគ្រាប់មីនប្រឆាំង មនុស្សវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការជំនះលើផលវិបាកដោយគ្រាប់បែកមីន

(VOVWORLD) - លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានចែក រំលែកថា ទោះបីជាសង្គ្រាម ត្រូវបានបញ្ចប់ច្រើនឆ្នាំមុននេះនៅវៀតណាមក៏ដោយ ក៏គ្រាប់បែកមីននៅសេសសល់ នៅតែបន្សល់ទុកនូវផលវិបាកដ៏ធ្ងន់ធ្ងររហូតមកដល់សព្វថ្ងៃនេះ។ 

បេសកជនពិសេសនៃអនុសញ្ញាអន្តរជាតិស្តីពីការហាមឃាត់ការប្រើគ្រាប់មីនប្រឆាំង មនុស្សវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការជំនះលើផលវិបាកដោយគ្រាប់បែកមីន - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប) និងលោក Mired Raah Zeid Al-Hussein ព្រះអង្គម្ចាស់ហ្ស៊កដានី បេសកជនពិសេសនៃអនុសញ្ញាអន្តរជាតិស្តីពីការហាមឃាត់ការប្រើប្រាស់គ្រាប់មីនប្រឆាំងនឹងមនុស្ស។ (រូបថត៖ VNA)
វៀតណាមកោតសរសើរចំពោះការជួយឧបត្ថម្ភដ៏ថ្លៃថ្លាដែលដៃគូអន្តរជាតិជា ច្រើនបានផ្តល់ឲ្យវៀតណាមក្នុងរយៈពេលកន្លងមក ក្នុងការដោះស្រាយផលវិបាក ដោយសារគ្រាប់បែកមីន។ នេះជាការអះអាងរបស់លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប) ក្នុងជំនួបធ្វើការជាមួយលោក Mired Raah Zeid Al-Hussein ព្រះអង្គម្ចាស់ហ្ស៊កដានី បេសកជនពិសេសនៃអនុសញ្ញាអន្តរជាតិស្តីពីការហាមឃាត់ការប្រើប្រាស់គ្រាប់មីនប្រឆាំងនឹងមនុស្ស (អនុសញ្ញា Ottawa) កាលពីថ្ងៃទី ៦ ខែមេសា នៅទីក្រុង ញូវយ៉ក សហរដ្ឋ អាមេរិក។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានចែករំលែកថា ទោះបីជាសង្គ្រាម ត្រូវបានបញ្ចប់ច្រើនឆ្នាំមុននេះនៅវៀតណាមក៏ដោយ ក៏គ្រាប់បែកមីននៅសេសសល់ នៅតែបន្សល់ទុកនូវផលវិបាកដ៏ធ្ងន់ធ្ងររហូតមកដល់សព្វថ្ងៃនេះ។ បក្ស រដ្ឋ និងរដ្ឋា ភិបាលវៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក តែងតែយកចិត្តទុកដាក់ដល់ការ ជំនះពុះពារលើផលវិបាកនៃសង្គ្រាម រួមទាំងបញ្ហាគ្រាប់បែកមីន និងការជួយឧបត្ថម្ភ ជនរងគ្រោះផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ប៉ុន្តែ វៀតណាមនៅតែត្រូវការធនធាន បន្ថែមទៀត ក៏ដូចជាការគាំទ្រពីអន្តរជាតិ ដើម្បីអាចបញ្ចប់ការបោសសម្អាតបរិមាណគ្រាប់ បែកមីនដ៏ធំដែលនៅសេសសល់ក្រោយសង្គ្រាម។
ព្រះអង្គម្ចាស់ Mired Raah Zeid Al-Hussein បានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីនក៏ដូចជាការចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យនេះផងដែរ។ លោកបេសកជនពិសេសបានសម្តែងនូវការត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមបន្ថែមទៀត ក្នុងការជំរុញការបោស សម្អាត ការជួយសង្គ្រោះ ជនរងគ្រោះ ព្រមទាំងមាន គោលបំណងថា វៀតណាមនឹងបន្តរួមវិភាគទានសំឡេងដើម្បីលើកកំពស់ការយកចិត្ត ទុកដាក់របស់អន្តរជាតិ ហើយចែករំលែកបទពិសោធន៍ និងការអនុវត្តជាក់ស្ដែងដ៏ថ្លៃថ្លា របស់វៀតណាមក្នុងការដោះស្រាយផលវិបាកដោយគ្រាប់បែកមីនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ