បេសកជនពិសេសអាស៊ានថ្មីទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ាធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា

(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា កាលពីថ្ងៃទី ១១ មករា បានរាយការណ៍ថា បេសកជនពិសេសថ្មីនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា លោក Alounkeo Kittikhoun បានបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា និងបានជួបជាមួយប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing។

បេសកជនពិសេសអាស៊ានថ្មីទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ាធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា - ảnh 1ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing បានជួបជាមួយបេសកជនពិសេសអាស៊ានទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា លោក Alounkeo Kittikhoun (រូបថត៖ រ៉យទ័រ)

ក្នុងជំនួបនោះ លោក Min Aung Hlaing បានប្រកាសពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាក្នុងការបង្រួបបង្រួម និងរក្សាសន្តិភាព ស្ថិរភាព និងលើកកម្ពស់ការបង្រួបបង្រួមជាតិក្នុងប្រទេសមីយ៉ាន់ម៉ា។

មុននេះ កាលពីថ្ងៃទី១០ ខែមករា បេសកជនពិសេសអាស៊ានទទួលបន្ទុកបញ្ហា មីយ៉ាន់ម៉ាបានចូលរួមកិច្ចប្រជុំ ជាមួយតំណាងក្រុមប្រដាប់អាវុធជនជាតិភាគតិចចំនួន៥ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ទូទាំងប្រទេស (NCA) ជាមួយអតីតរដ្ឋាភិបាលមីយ៉ាន់ម៉ា។ កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការលើកកម្ពស់កិច្ចសន្ទនា និងជំនួយមនុស្សធម៌សម្រាប់ មីយ៉ាន់ម៉ា។

លោក Alounkeo Kittikhoun អតីតរដ្ឋមន្ត្រីនៃការិយាល័យនាយករដ្ឋមន្ត្រីឡាវ ត្រូវបានរដ្ឋាភិបាលឡាវតែងតាំងជាបេសកជនពិសេសអាស៊ានថ្មីទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា បន្ទាប់ពីប្រទេសនេះចូលកាន់តំណែងជាប្រធានអាស៊ានឆ្នាំ ២០២៤ ជាផ្លូវការចាប់ពីថ្ងៃទី ១ ខែមករា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ