ប៉ាឡេស្ទីនដាក់ជូនអ.ស.បពង្រាងសេចក្ដីសម្រេចចិត្តសំដៅបញ្ចប់ការទន្ទ្រាន កាន់កាប់របស់អ៊ីស្រាអែល

(VOVworld) - នាថ្ងៃទី១៧ ធ្នូ ប៉ាឡេស្ទីនបានដាក់ជូនក្រុមប្រឹក្សាសន្តិសុខអង្គការ
សហប្រជាជាតិ (អ.ស.ប) ពង្រាងសេចក្ដីសម្រេចចិត្តស្ដីពីដំណោះស្រាយសន្តិភាព
១យូរអង្វែង ពេញលេញ និងមានតុល្យភាពសំដៅបញ្ចប់ការទន្ទ្រានកាន់កាប់របស់
អ៊ីស្រាអែលនៅតំបន់ដែនដីរបស់ប៉ាឡេស្ទីន បើកផ្លូវសំរាប់ការបង្កើតរដ្ឋប៉ាឡេស្ទីន
ឯករាជ្យ។ឯកសារនេះត្រូវបានតាក់តែងក្រោយពីប៉ាឡេស្ទីនពិភាគ្សាជាមួយបារាំង ដោយដាក់ចេញកំហិតជាច្រើន ក្នុងនោះមានការដែលកងទ័ពអ៊ីស្រាអែលត្រូវដក
ចេញពីប៉ាឡេស្ទីនមុនចុងឆ្នាំ២០១៧។ក្រៅពីនោះ ឯកសារនេះក៏បានកំណត់ពេល
វេលាគឺ២ឆ្នាំ សំរាប់ដំណើរការចរចាររវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនសំដៅឈាន
ទៅដល់កិច្ចព្រមព្រៀងចុងក្រោយ១ បើកផ្លូវសំរាប់ការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ
ដោយមានរដ្ឋធានីគឺ​ Jerusalem។

ប៉ាឡេស្ទីនដាក់ជូនអ.ស.បពង្រាងសេចក្ដីសម្រេចចិត្តសំដៅបញ្ចប់ការទន្ទ្រាន កាន់កាប់របស់អ៊ីស្រាអែល - ảnh 1
ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas​ ធ្វើអធិបតីនៅកិច្ចប្រជុំ
របស់គណៈដឹកនាំរដ្ឋអំណាចនៅទីក្រុង Ramallah នាថ្ងៃទី១៤ ធ្នូ (រូបថត៖xinhua/TTXVN)


ខណៈដែលប៉ាឡេស្ទីនខំប្រឹងប្រែងជំរុញក្រុមប្រឹក្សាសន្តិសុខអ.ស.បធ្វើសកម្មភាព ទាំងអាមេរិកនិងអ៊ីស្រាអែលរហូតមកដល់ពេលនេះនៅតែប្រឆាំងជំទាស់បណ្ដា សំណើរទាក់ទិនដល់ការកំណត់ក្របខ័ណ្ឌពេលវេលាសំរាប់ដំណើរការចរចារសន្តិ
ភាពនៅមជ្ឈឹមបូព៌ានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ