ប៉ាឡេស្ទីន​ប្រឆាំង​ជំទាស់​នឹង​សកម្មភាព​របស់​អ៊ីស្រាអែល​អំពីផែនការដាក់បញ្ជូលតំបន់ West Bank

(VOVWORLD) - យោធាអ៊ីស្រាអែលបានចូលទៅកាន់ទីក្រុង Ramallah នៅតំបន់ West Bank  ដែលបានទន្ទ្រានកាន់កាជាលើកដំបូង ក្រោយពីរដ្ឋអំណាចប៉ាឡេស្ទីនបានបញ្ចប់កិច្ចសហប្រតិបត្តិការសន្តិសុខជាមួយអ៊ីស្រាអែលកាលពីពាក់កណ្តាលខែឧសភា។
ប៉ាឡេស្ទីន​ប្រឆាំង​ជំទាស់​នឹង​សកម្មភាព​របស់​អ៊ីស្រាអែល​អំពីផែនការដាក់បញ្ជូលតំបន់ West Bank - ảnh 1 ទីលំនៅ Givat Zeev របស់អ៊ីស្រាអែល (រូបថតៈ AFP / TTXVN)

នាថ្ងៃទី ១៦ ខែមិថុនាក្រសួងការបរទេសប៉ាឡេស្ទីន បានចោទប្រកាន់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ដែលកំពុងបំភាន់មតិសាធារណ អំពីផែនការដាក់បញ្ជូលទឹកដីប៉ាឡេស្ទីន។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រ សួងការបរទេសប៉ាឡេស្ទីនបាន
ចាត់ទុកថា លោក Benjamin Netanyahu កំពុងរិះរកវិធីបន្ធូរស្រាលប្រតិកម្ម និងទស្សនៈអន្តរជាតិ ហើយធ្វើឲ្យបែកបាក ការស្រុះចិត្តគំនិតរបស់សហហគមន៍អន្តរជាតិក្នុងការប្រឆាំងជំទាស់នឹងផែនការដាក់បញ្ជូលតំបន់ West Bank សំដៅជំរុញដំណើរការអនុវត្តន៍ផែនការនេះ។

នាថ្ងៃដដែល យោធាអ៊ីស្រាអែលបានចូលទៅកាន់ទីក្រុង Ramallah នៅតំបន់ West Bank  ដែលបានទន្ទ្រានកាន់កាជាលើកដំបូង ក្រោយពីរដ្ឋអំណាចប៉ាឡេស្ទីនបានបញ្ចប់កិច្ចសហប្រតិបត្តិការសន្តិសុខជាមួយអ៊ីស្រា អែលកាលពីពាក់កណ្តាលខែឧសភាកន្លងទៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ