ប៉ាឡេស្ទីនព្រមានដំណើរការចរចារសន្តិភាពជាមួយអ៊ីស្រាអែលអាចទទួលបរាជ័យ

ប៉ាឡេស្ទីនព្រមានដំណើរការចរចារសន្តិភាពជាមួយអ៊ីស្រាអែលអាចទទួលបរាជ័យ - ảnh 1
របងបង្ករឿងហេតុនៅតំបន់ខ្សែព្រំដែនរវាងប៉ាឡេស្ទីននិងប៉ាឡេស្ទីន។ (Image: Vietnam+)


(VOVworld) – នាថ្ងៃទី ៦ មិនា ឧបការីរបស់ប្រធានាធិបតីប៉ាឡេស្ទីន លោក
Mohammed Shatyyeh បានព្រមានថា៖ ដំណើរការចរចារសន្តិភាពរវាង អ៊ីស្រាអែលនិងប៉ាឡេស្ទីនអាចទទួលបរាជ័យ។ លោក Shatyyeh បានឲ្យ
ដឹង ថា៖ ឧបសគ្គធំបំផុតចំពោះប្រជាជនប៉ាឡេស្ទីនគឺជាការដែល
អ៊ីស្រាអែលទាម ទាឲ្យខ្លួនត្រូវបានទទួលស្គាល់ជារដ្ឋហ្ស៊ីបមួយ។ លោក​ S
hatyyeh បានពន្យល់ច្បាស់លាស់ទស្សនៈរបស់ប្រធានាធិបតី Mahmoud Abbas
ថា៖ ប៉ាឡេស្ទីនបានទទួលស្គាល់រដ្ឋអ៊ីស្រាអែលក្នុងរយៈពេល ២០ ឆ្នាំកន្លងមក។
ប៉ុន្តែ លោក Abbas មិនអាចទទួលស្គាល់អ៊ីស្រាអែលគឺរដ្ឋហ្ស៊ីបដោយសារប្រការ
នេះនឹងរារាំងការជ្រើសរើសរបស់ជនភៀសខ្លួនប៉ាឡេស្ទីនដែលមានគោល
បំណងវិលត្រឡបមកប្រទេសវិញព្រមទាំងរដ្ឋអ៊ីស្រាអែលអាចបណ្ដេញជន
អារ៉ាបចេញពីអ៊ីស្រាអែល។ បញ្ហា មួយទៀតគឺការទាមទាអំពីដីធ្លីរបស់
អ៊ីស្រាអែល។ លោក Shatyyeh បានចោទ ប្រកាន់អ៊ីស្រាអែលក្នុងការដណ្តើម
បណ្ដាទីប្រជុំជន ក៏ដូចជា អូសបន្លាយមានវត្តមានរបស់ខ្លួននៅជ្រលង Jordan
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ