ប៉ាឡេស្ទីនស្នើរឲ្យសហគមន៍អន្តរជាតិធ្វើអន្តរាគមន៍បញ្ឈប់ការបើកទូលាយ ទីប្រជុំជនរបស់អ៊ីស្រាអែល


ប៉ាឡេស្ទីនស្នើរឲ្យសហគមន៍អន្តរជាតិធ្វើអន្តរាគមន៍បញ្ឈប់ការបើកទូលាយ ទីប្រជុំជនរបស់អ៊ីស្រាអែល - ảnh 1
ប៉ាឡេស្ទីនស្នើរឲ្យសហគមន៍អន្តរជាតិធ្វើអន្តរាគមន៍បញ្ឈប់ការបើកទូលាយ ទីប្រជុំជនរបស់អ៊ីស្រាអែល (Image: VNA)

(VOVworld) – នាថ្ងៃទី ៧ មេសា អ្នកនាំពាក្សរបស់រដ្ឋអំណាចប៉ាឡេស្ទីន (PA)
 លោក Youssef al-Mahmoud បានអំពាវនាវឲ្យសហគមន៍អន្តរជាតិត្រូវធ្វើ
អន្តរាគមន៍ភ្លាមៗ ហើយឡើងសម្លេងប្រឆាំងជំទាស់ការបើកទូលាយបណ្ដា
ទីប្រជុំជនជនហ្ស៊ីបរបស់រដ្ឋអំណាចអ៊ីស្រាអែល។ លោក al-Mahmoud បាន
ថ្កោលទោសទង្វើរបស់អ៊ីស្រាអែលក្នុងកាលៈទេសៈកើតមានឡើងជាបន្តបន្ទាប់
ការវាយប្រហាររបស់ជនអ៊ីស្រាអែលទៅលើជនប៉ាឡេស្ទីន។ អ្នកនាំពាក្យរបស់
 PA បានចាត់ទុកថា៖ ការបើកទូលាយទីប្រជុំជនរបស់អ៊ីស្រាអែលគឺជាការ
មិនគោរពសហគមន៍អន្តរជាតិ ព្រមទាំង ជាន់ឈ្លីលើច្បាប់អន្តរជាតិទង្វើនេះ
បង្ហាញនូវការមិនចង់បានសន្តិភាពនិងបង្កើនអំពើហឹង្សារបស់អ៊ីស្រាអែល។
 PA ប្រឆាំងជំទាស់រាល់គោលនយោបាយដូច្នេះក៏ដូចជាភាពស្ងៀមស្ងាត់
របស់សហគមន៍អន្តរជាតិ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ