ប៉ាឡេស្ទីនអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខ អ.ស.ប រៀបចំកិច្ចប្រជុំស្តីពីភាពតានតឹងនៅតំបន់ហ្គាហ្សា

(VOVWORLD) -   នាថ្ងៃទី ៤ ខែឧសភា រដ្ឋអំណាចប៉ាឡេស្ទីន (PA) បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) រៀបចំកិច្ចប្រជុំភ្លាមៗ ដើម្បីបញ្ចប់ការវាយប្រហារតាមដែនអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា។
ប៉ាឡេស្ទីនអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខ អ.ស.ប រៀបចំកិច្ចប្រជុំស្តីពីភាពតានតឹងនៅតំបន់ហ្គាហ្សា - ảnh 1ភាពតានតឹងនៅតំបន់ហ្គាហ្សា

នៅក្នុងសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា  ស្ថាប័នការទូតរបស់ PA បានថ្កោលទោសចំពោះ" សកម្មភាពបង្កហេតុខាងយោធារបស់អ៊ីស្រាអែលដែលសំដៅទៅលើប្រជាជននៅតំបន់ហ្គាហ្សា និងបណ្តាលឱ្យមានការខូចខាតដ៏ធំធេងផងដែរ" ។ សេចក្តីប្រកាសនេះបានសង្កត់ធ្ងន់លើសកម្មភាពរើសអើងជាតិសាសន៍របស់អាមេរិក និងអ៊ីស្រាអែលដែលប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីននៅក្នុងទឹកដីដែលប៉ាឡេស្ទីនកាន់កាប់។    នៅក្នុងសេចក្តីប្រកាសនេះដែរ PA ក៏បានអំពាវនាវដល់អង្គការសហប្រជាជាតិចាត់វិធានការដើម្បីទប់ស្កាត់ការវាយប្រហារតាមដែនអាកាសរបស់អ៊ីស្រាអែលសំដៅទៅលើប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ក៏ដូចជាសម្តែងនូវការព្រួយបារម្ភអំពីភាពតានតឹងកាន់តែកើនឡើងរបស់    អ៊ីស្រាអែលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ