ប៉ាឡេស្ទីនអំពាវនាវឲ្យបង្កើតយន្តការពហុភាគីថ្មី ដើម្បីដោះស្រាយដំណើការសន្តិភាពបជ្ឈឹមបូព៌ា

(VOVWORLD) -នៅក្នុងសម័យប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពនៅមជ្ឈឹមបូព៌ានោះ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmud Abbas នាថ្ងៃទី ២០ កុម្ភៈ បានអំពាវនាវឲ្យរៀបចំសន្និសីទអន្តរជាតិនាដើមឆ្នាំ ២០១៨ ដើម្បីបើកផ្លូវសម្រាប់រដ្ឋប៉ាឡេស្ទីនមួយ និងបំផុសដំណើរការសន្តិភាពមជ្ឈឹមបូព៌ាថ្មីៗ ដោយមានសមាសភាពចូលរួមជាច្រើនថែមទៀត។ 
ប៉ាឡេស្ទីនអំពាវនាវឲ្យបង្កើតយន្តការពហុភាគីថ្មី ដើម្បីដោះស្រាយដំណើការសន្តិភាពបជ្ឈឹមបូព៌ា - ảnh 1ប៉ាឡេស្ទីនអំពាវនាវឲ្យបង្កើតយន្តការពហុភាគីថ្មី ដើម្បីដោះស្រាយដំណើការសន្តិភាពបជ្ឈឹមបូព៌ា 

ក្នុងបទសុន្ទរកថាទៅកាន់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក Abbas បានបកស្រាយអំពីរបស់ ដែលលោកហៅថា “ផែនការសន្តិភាព” សំដៅបន្តកិច្ចចរចាអ៊ីស្រាអែល - ប៉ាឡេស្ទីន ដែលកំពុងជាប់គាំង ដោយមានអាជ្ញាកណ្ដាលផ្សះផ្សាអន្តរជាតិថ្មី ក្នុងនោះអាមេរិកនឹងមានឥទ្ធិពលយ៉ាងតិចជាង។ លោក Abbas បានសង្កត់ធ្ងន់ទៅលើការបង្កើតយន្តការអន្តរជាតិពហុភាគី ដើម្បីដោះស្រាយបញ្ហាប៉ាឡេស្ទីន។ តាមលោករូបនេះថា សន្និសីទអន្តរជាតិមួយចាំបាច់ត្រូវមានប៉ាឡេស្ទីន អ៊ីស្រាអែល និងសមាជិកអចិន្ត្រៃយ៍នៃអង្គការសន្តិសុខ និងអង្គការសហប្រជាជាតិ ៥ រូបទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ