ប៉ាឡេស្ទីនអំពាវនាវឲ្យសហគមន៍អន្តរជាតិប្រឆាំងជំទាស់ផែនការកសាងទីប្រជុំជនរបស់អ៊ីស្រាអែល

(VOVWORLD) - នាថ្ងៃទី២៨ ខែសីហា អគ្គលេខាធិការអង្គការរំដោះប៉ាឡេស្ទីន (PLO) លោក Saeb Erekat បានអំពាវនាវឲ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មទៅលើអ៊ីស្រាអែល ដោយសាររដ្ឋអំណាចប្រទេសនេះបន្តដំណើរការកសាងទីប្រជុំជននៅត្រើយខាងលិច។

លោក Erekat ចាត់ទុកថា អ៊ីស្រាអែលត្រូវទទួលការខុសត្រូវចំពោះសកម្មភាពរបស់គេ ហើយស្ថានភាពជាក់ស្ដែងបានសរឲ្យឃើញថា ត្រូវការមានកិច្ចការពាររបស់អន្តរជាតិចំពោះប្រជាជនប៉ាឡេស្ទីន។ មន្ត្រីរូបនេះក៏បានថ្កោលទោសអាមេរិក បានលាក់បាំងសកម្មភាពដូច្នេះរបស់អ៊ីស្រាអែលផងដែរ។

        មុននោះ នាថ្ងៃទី២២ ខែសីហា ក្រសួងការពារប្រទេសអ៊ីស្រាអែលបានអនុម័តលើផែនការកសាងផ្ទះសម្បែងចំនួន១ពាន់ខ្នង់នៅត្រើយខាងលិច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ