ផ្នែកទេសចរណ៍វៀតណាមរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនិងផ្សព្វផ្សាយរូបភាពវៀតណាមទៅបរទេស

ផ្នែកទេសចរណ៍វៀតណាមរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនិងផ្សព្វផ្សាយរូបភាពវៀតណាមទៅបរទេស - ảnh 1
ផ្នែកទេសចរណ៍វៀតណាមរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនិងផ្សព្វផ្សាយរូបភាពវៀតណាមទៅបរទេស

(VOV)_នាព្រឹកថ្ងៃទី៩ កក្កដា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីរំលឹកខួប
​អនុស្សាវរីយ៍លើកទី៥៦ទិវាបង្កើតផ្នែកទេសចរណ៍វៀតណាម (ថ្ងៃទី៩កក្កដាឆ្នាំ១៩៦០
-ថ្ងៃទី៩កក្កដាឆ្នាំ២០១៦)។ ថ្លែងមតិនៅទីនេះ អគ្គនាយក អគ្គនាយក​ដ្ឋានទេសចរណ៍​
 លោក​Nguyen Van Tuan បានអោយដឹងថា៖ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ​ផ្នែកទេសចរណ៍
វៀត​ណាម​មាន​ជំហានអភិវឌ្ឍន៍ជាច្រើន រួមចំណែកចូលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច
 សង្គម​កិច្ច ​ផ្សព្វផ្សាយរូបភាពទឹកដីនិងមនុស្សវៀតណាម។​ ក្នុងឆមាសទី១ ឆ្នាំ២០១៦
 ​ភ្ញៀវ​ទេសចរណ៍អន្តរជាតិមកដល់វៀតណាមបាន​៤,៧លាននាក់ កើន២១,៣% បើ​
ប្រៀង​ធៀបនឹងឆ្នាំ ២០១៥។ ស្ដីអំពីផែនការអភិវឌ្ឍន៍ផ្នែកទេសចរណ៍វៀតណាម 
នាពេលខាងមុខនេះ លោក Nguyen Van Tuan បានអោយដឹងថា៖

          “ ផ្នែកទេសចរណ៍ត្រូវប្រមូលផ្តុំពិភាក្សា និងនាំចេញខ្លឹមសារធ្វើវិសោធនកម្ម​
ច្បាប់បំពេញបន្ថែមទេសចរណ៍ ដើម្បីបង្កើតមូលដ្ឋានគតិយុត្តិរឹងមាំ ធានាការ​អភិ
វឌ្ឍន៍​យូរអង្វែងរបស់ផ្នែកទេសចរ។ ទន្ទឹមនឹងនោះ យើងខ្ញុំក៏ត្រៀមរៀបចំ​គំរោង
ផែនការណ៍​នានា សំដៅបង្កើតជំហានលោតផ្លោះ សំរាប់ផ្នែកទេសចរណ៍ ក្នុងដំណាក់
កាលថ្មី៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ