ផលិតផលកសិកម្មសរីរាង្គរបស់វៀតណាមមានវត្តមាននៅប្រទេសចំនួន ១៨០ នៅលើពិភពលោក

(VOVWORLD) - គិតដំណាច់ឆ្នាំ ២០១៩ ផ្ទៃដីផលិតកម្មកសិកម្មសរីរាង្គរបស់វៀតណាមមានទំហំ ២៤ ម៉ឺនហិកតា កើនឡើងជិត ៥ ដង បើប្រៀបធៀបនឹងឆ្នាំ ២០១៦។
ផលិតផលកសិកម្មសរីរាង្គរបស់វៀតណាមមានវត្តមាននៅប្រទេសចំនួន ១៨០ នៅលើពិភពលោក - ảnh 1សកម្មភាពចិញ្ចឹមសត្វជ្រូក

កាលពីថ្ងៃទី ២២ ខែវិច្ឆិកា នៅទីក្រុង Hue មជ្ឈមណ្ឌលជំរុញកសិកម្មជាតិបានរួមសហការ ជាមួយសម្ព័ន្ធក្រុមហ៊ុន Que Lam រៀបចំវេទិកាជំរុញ អភិវឌ្ឍន៍ ផលិតកម្មកសិកម្មសរីរាង្គ។ ព័ត៌មាននៅឯវេទិកាបានបានឲ្យដឹង ថា គិតដំណាច់ឆ្នាំ ២០១៩ ផ្ទៃដីផលិតកម្មកសិកម្មសរីរាង្គ របស់វៀត ណាមមានទំហំ ២៤ ម៉ឺនហិកតា កើនឡើងជិត ៥ ដង បើប្រៀបធៀបនឹងឆ្នាំ ២០១៦។ ផលិតផលសរីរាង្គរបស់កសិកម្មវៀតណាម មានវត្តមាននៅប្រទេសជាង ១៨០ នៅលើពិភពលោក ដោយបានជ្រាប់ចូលទីផ្សារដែលមានលក្ខខ័ណ្ឌខ្ពស់បំផុតដូចជាហរដ្ឋអាមេរិក ជប៉ុន អង់គ្លេស និងកូរ៉េខាងត្បូង។  ដើម្បីទទួលបានលទ្ធផលទាំងនេះ មជ្ឈមណ្ឌលជំរុញកសិកម្មជាតិបានពង្រឹងផលិតកម្មកសិកម្មសរីរាង្គតាមរយៈសកម្មភាពជំរុញកសិ កម្ម ដូចជា៖ កសាងគំរូល្អៗ បណ្តុះបណ្តាល និងឃោសនាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ