ផ្សព្វផ្សាយទំនិញសិប្បកម្មវិចិត្រសិល្បះវៀតណាមនៅអ៊ីតាលី

ផ្សព្វផ្សាយទំនិញសិប្បកម្មវិចិត្រសិល្បះវៀតណាមនៅអ៊ីតាលី - ảnh 1
ផ្សព្វផ្សាយទំនិញសិប្បកម្មវិចិត្រសិល្បះវៀតណាមនៅអ៊ីតាលី

          (VOV)_នាថ្ងៃទី២៩ វិច្ឆិកា ផ្សារណាត់សិប្បកម្មវិចិត្រសិល្បះអន្តរជាតិ ( AF –
 L’ARTIGIANO ) លើកទី១៩ ត្រូវបានបើកនៅទីក្រុង Milan អ៊ីតាលី។ ​អង្គភាព​អាជីវ
កម្មរាប់ពាន់អង្គភាព មកពីប្រទេសចំនួន១០០ បានចូលរួមផ្សារណាត់លើកនេះ។ 
វៀតណាមមានអង្គភាពអាជីវកម្មចំនួន៥០អង្គភាពបានចូលរួមផ្សារណាត់។បណ្ដា
អង្គភាពអាជីវកម្មវៀតណាមបាន​ឧទ្ទេសនាមជាមួយមិត្តភក្តិអន្តរជាតិអំពី​មុខទំនិញ​
មានឧត្តមភាពរបស់វៀតណាម ដូចជា៖ សំលៀកបំពាក់ កសិផល ​ទំនិញសិប្បកម្ម
វិចិត្រសិល្បះវៀតណាម…លៗ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី លោក 
Nguyen Hoang Long បានអះអាងថា៖ដោយការតាំង​បង្ហាញផលិតផលផ្សេងៗនៅ
ផ្សារណាត់លើកនេះ អង្គភាពអាជីវកម្មវៀតណាម​បានផ្សព្វផ្សាយអំពីបណ្ដាមុខទំ
និញល្បីឈ្មោះរបស់វៀតណាមផង និងជួយអោយមិត្តភក្តិអន្តរជាតិយល់ដឹងបន្ថែម
អំពី ទឹកដី  មនុស្សវៀតណាមទៀតផង។ ផ្សារណាត់​សិប្បកម្មវិចិត្រសិល្បះអន្តរជាតិ
នឹងអូសបន្លាយ​ដល់ថ្ងៃទី៨​ធ្នូខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ