ផ្សព្វផ្សាយទេសចរណ៍អាស៊ាននៅលើកោះ Jeju នៃប្រទេសកូរ៉េខាងត្បូង​

(VOVWORLD) - នៅពាក់កណ្តាលនៃខែកញ្ញានេះ រដ្ឋបាលនៃខេត្ត Jeju បានសម្របសម្រួលជាមួយមជ្ឈមណ្ឌលអាស៊ាន-កូរ៉េខាងត្បូង រៀបចំយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅលើកោះ Jeju ដ៏ល្បីល្បាញ។
ផ្សព្វផ្សាយទេសចរណ៍អាស៊ាននៅលើកោះ Jeju នៃប្រទេសកូរ៉េខាងត្បូង​ - ảnh 1ពិធីសម្ពោធលំហអាស៊ាន នៅកោះ Jeju។ (រូបថត៖ TTXVN)

អញ្ជើញចូលរួមក្នុងពិធីបើក មានឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ានប្រចាំនៅកូរ៉េខាងត្បូង អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-កូរ៉េខាងត្បូង និងតំណាងខេត្ត Jeju ។ ដោយមានឈ្មោះថា "រថយន្តផ្សព្វផ្សាយទេសចរណ៍អាស៊ាន" - (ATPV) គណៈរៀបចំបានបើកដំណើរកម្សាន្ត ATPV នៅលើកោះ Jeju។ ដំណើរកម្សាន្ត ATPV បានប្រើប្រាស់រថយន្តចល័តទៅកាន់កន្លែងទេសចរណ៍ល្បីៗ និងសាលារៀននៅ Jeju ចាប់ពីថ្ងៃទី ១៥-១៨ ខែកញ្ញា។ ទីបង្អង់ដំណើរកម្សាន្តនេះរួមមាន Saebyul Oreum Volcanic Cone ផ្សារប្រពៃណី Dongmun កំពូលភ្នំ Seongsan សាកលវិទ្យាល័យជាតិ Jeju និងសាលាវិទ្យាល័យ Jungmun ជាដើម។   

ក្រោមប្រធានបទ "ស្វែងយល់អំពីអាស៊ាន - គោលដៅសម្រាប់ក្តីសុបិន" ATPV នឹងធ្វើដំណើរជុំវិញកោះ Jeju ជាមួយអ្នកទេសចរណ៍ និងរៀបចំព្រឹត្តិការណ៍នានាដើម្បីឱ្យភ្ញៀវទេសចរណ៍អាចស្វែងយល់បន្ថែមអំពីប្រទេសសមាជិកអាស៊ានទាំង ១០ ដោយឧទ្ទេសនាមអំពីអាស៊ានដល់សាធារណជនក្នុងស្រុក ក៏ដូចជាផ្សព្វផ្សាយធនធានទេសចរណ៍ និងវប្បធម៌នៃបណ្តាប្រទេសអាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ