ផ្សព្វផ្សាយរូបភាពវៀតណាមតាមរយៈខ្សែភាពយន្ត៖Kong;Skull Island

ផ្សព្វផ្សាយរូបភាពវៀតណាមតាមរយៈខ្សែភាពយន្ត៖Kong;Skull Island - ảnh 1
ផ្សព្វផ្សាយរូបភាពវៀតណាមតាមរយៈខ្សែភាពយន្ត៖Kong;Skull Island

(VOV)_នាថ្ងៃទី២១ កុម្ភះ ក្រុមផលិតខ្សែភាពយន្ត៖Kong;Skull Island ​មកពី 
Hollywood អាមេរិកបានរៀបចំសន្និសីទកាសែតនៅទីក្រុងហាណូយ។ ​អនុរដ្ឋមន្ត្រី
​ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម លោក Vuong Duy Bien និងឯក
អគ្ករដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក ted Osius បាន​អញ្ជើញចូលរួមសន្និ
សីទកាសែតនេះ។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត Ted Osius បានចាត់ទុកថា៖ 
ក្រុមផលិតខ្សែភាពយន្តKong;Skull Island នឹងមានការភ្ញាក់ផ្អើល​ចំពោះទិដ្ឋភាព
ស្អាតអស្ចារ្យរបស់វៀតណាម។ លោកក៏បានបន្តទឿតថា៖ខ្សែ​ភាពយន្តនោះនឹង
លើកឡើងសក្ដានុភាពទេសចរណ៍ដ៏អស្ចារ្យរបស់វៀតណាម ​និងធ្វើអោយទំ
នាក់ទំនងសហប្រតិបត្តិការរវាងបណ្ដាវិស័យឧស្សាហកម្មកំសាន្តវៀតណាមនិង
អាមេរិកកាន់តែស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ