ផ្សព្វផ្សាយឱកាសវិនិយោគចូលវៀតណាមសម្រាប់ធុរកិច្ចអឺរ៉ុបនិងអង់គ្លេស

(VOVWORLD) -  តំណាងវៀតណាមបានចូលរួមដើម្បីណែនាំដល់អង្គភាពអាជីវកម្មអំពីគោលនយោបាយទាក់ទាញដើមទុនវិនិយោគក៏ដូចជាឱកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិង EU (EVFTA) និងជាមួយចក្រភពអង់គ្លេស (UKVFTA) ផងដែរ។

ផ្សព្វផ្សាយឱកាសវិនិយោគចូលវៀតណាមសម្រាប់ធុរកិច្ចអឺរ៉ុបនិងអង់គ្លេស - ảnh 1បណ្ឌិត Nguyen Manh Hai ទីប្រឹក្សាទទួលបន្ទុកការវិនិយោគនៃស្ថានទូតវៀតណាមប្រចាំនៅប្រទេសអាល្លឺម៉ង់ថ្លែងនៅក្នុងសិក្ខាសាលានេះ (រូបថតៈ TTXVN)

នាថ្ងៃទី ១ ខែកក្កដា នៅប្រទេសអាល្លឺម៉ង់ សម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុពហុជាតិ HSBC បានរៀបចំសិក្ខាសាលាមួយ ដើម្បីណែនាំឱកាសវិនិយោគនៅក្នុងបណ្តាប្រទេសអាស៊ានទៅកាន់បណ្តាក្រុមហ៊ុនសហភាពអឺរ៉ុប (EU) និងចក្រភពអង់គ្លេស។ តំណាងវៀតណាមបានចូលរួមដើម្បីណែនាំដល់អង្គភាពអាជីវកម្មអំពីគោលនយោបាយទាក់ទាញដើមទុនវិនិយោគក៏ដូចជាឱកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិង EU (EVFTA) និងជាមួយចក្រភពអង់គ្លេស (UKVFTA) ផងដែរ។

នៅឯសិក្ខាសាលានេះ ទីប្រឹក្សាទទួលបន្ទុ វិនិយោគនៃស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់បានលើកឡើងពីឱកាសទទួលបានកំណើននៅវៀតណាមក៏ដូចជាឱកាសដែលសហគ្រាសអឺរ៉ុបនិងអង់គ្លេសអាចក្តាប់បាន។ តាមនោះ ជាយូរណាស់មកហើយ វៀតណាមបានអនុវត្តន៍គោលនយោបាយរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ដោយឆ្ពោះទៅរកការកែលំអគុណភាពកំណើន ផលិតភាពពលកម្មនិងការប្រកួតប្រជែងសេដ្ឋកិច្ច។

ទាក់ទងនឹងគោលនយោបាយទាក់ទាញវិនិយោគផ្ទាល់ពីបរទេស FDI ក្រសួងផែនការនិងវិនិយោគវៀតណាមកំពុងដាក់ជូននាយករដ្ឋមន្រ្តីនូវយុទ្ធសាស្ត្រសហប្រតិបត្តិការវិនិយោគបរទេសសម្រាប់ដំណាក់កាល ២០២១-២០៣០ ដែលក្នុងនោះបង្កើយដំណាក់កាលទាក់ទាញ FDI  “ជំនាន់ថ្មី”។

ទាក់ទិននឹងផលប៉ះពាល់នៃកិច្ចព្រមព្រៀង FTA វាងវៀតណាមជាមួយ EU និងចក្រភពអង់គ្លេស បណ្ឌិត Nguyen Manh Hai បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀង EVFTA និង UKVFTA មិនត្រឹមតែជំរុញសកម្មភាពពាណិជ្ជកម្មរវាង EU និងចក្រភពអង់គ្លេសជាមួយវៀតណាមប៉ុណ្ណោះទេ ថែមទាំងជួយជំរុញ FDI ចូលវៀតណាមផងដែរ។ ក្រៅពីនេះ កិច្ចព្រមព្រៀងទាំងពីរក៏ជួយជំរុញការអភិវឌ្ឍធនធានមនុស្ស ជាពិសេសការបណ្តុះបណ្តាលវិជ្ជាជីវៈនៅវៀតណាម និងពង្រឹងទំនាក់ទំនងវប្បធម៌និងសង្គមរវាងភាគីទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ