ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិវៀតណាម-ចិនលើកទី១៥


ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិវៀតណាម-ចិនលើកទី១៥ - ảnh 1
ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិវៀតណាម-ចិនលើកទី១៥ (nhandan.com.vn)


        Vovworld-ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិវៀតណាម-ចិនលើកទី១៥បាន​បើកនាថ្ងៃទី១២វិច្ឆិកានៅមជ្ឈមណ្ឌលផ្សារណាត់ពិព័ណ៌ Kim Thanh ទីក្រុង Lao Cai ខេត្ត Lao Cai ប្រទេសវៀតណាម។ ផ្សារណាត់លើកនេះមានទ្រង់ទ្រាយធំបំផុតពីមុនមកដោយ​មានស្តង់ទំនិញជាង៧០០ក្នុងនោះមានស្តង់ទំនិញជាង២០០របស់អង្គភាព​អាជីវកម្មចិននិងស្តង់ទំនិញជាង៥០០របស់អង្គភាពអាជីវកម្មក្នុងប្រទេស។ ក្រៅពី​នោះ ផ្សារណាត់លើកនេះមានការចូលរួមរបស់អង្គភាពអាជីវកម្មក្រៅប្រទេសដូច​ជា​កូរ៉េខាងត្បូងថៃជាដើម។

        ទន្ទឹមនឹងនោះ ក្នុងក្របខ័ណ្ឌផ្សារណាត់លើកនេះបានប្រព្រឹត្តទៅសកម្មភាព​លេចធ្លោដូចជាសន្និសីទពន្លឿនវិនិយោគនិងពាណិជ្ជកម្មរវាងអង្គភាពអាជីវកម្ម​ក្នុងនិងក្រៅប្រទេស ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ