ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិវៀតណាមលើកទី២៨

(VOVWORLD) - ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិវៀតណាម (VIETNAMEXPO) លើកទី២៨ ដោយនាយកដ្ឋានពន្លឿនពាណិជ្ជកម្ម ក្រសួងឧស្សាហពាណិជ្ជកម្ម សហការជាមួយក្រសួង ស្ថាប័ន និងតំបន់ពាក់ព័ន្ធនានារៀបចំឡើង កំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ដល់ទី១៤នៅទីក្រុងហាណូយ។
ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិវៀតណាមលើកទី២៨ - ảnh 1 ស្តង់ទំនិញមួយនៅផ្សារណាត់ (រូបថត៖ TTXVN)

ផ្សារណាត់ឆ្នាំនេះទាក់ទាញការចូលរួមយ៉ាងច្រើនកុះកររបស់សហគ្រាសចំនួន៤៥០អង្គភាពមកពីខេត្តក្រុងចំនួន១៦របស់វៀតណាម រួមជាមួយប្រទេសនិងតំបន់ដែនដីចំនួន២៣។

        ទន្ទឹមនឹងមណ្ឌលតាំងបង្ហាញផលិតផល ផ្សារណាត់លើកនេះក៏រៀបចំសកម្មភាពផ្សេងៗទៀតដូចជា៖ វេទិកាពន្លឿនការនាំចេញ សិក្ខាសាលាជំនាញ និងការទៅទស្សនាមណ្ឌលឧស្សាហកម្ម។

        ឆ្លងកាត់រយៈពេល២៧ឆ្នាំ VIETNAM EXPO បានក្លាយទៅជាសកម្មភាពមួយក្នុងចំណោមសកម្មភាពពន្លឿនពាណិជ្ជកម្មខ្នាតធំបំផុតនិងមានអត្ថន័យសំខាន់បំផុតចំពោះផ្នែកឧស្សាហពាណិជ្ជកម្មវៀតណាម ដែលនាំមកនូវតំលៃសេដ្ឋកិច្ចដ៏ធំធេងក៏ដូចជាឱកាសជាពិតប្រាកដសំរាប់សហគ្រាសវៀតណាមក្នុងការបង្កើនការនាំចេញនិងអភិវឌ្ឍន៍ទីផ្សារក្នុងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ