ពង្រីកកម្លាំងពលំ បង្កើតការស្រុះចិត្តគំនិតក្នុងការតស៊ូលុបបំបាត់ចោលសាសនា÷Ha Mon


(VOV)_នាថ្ងៃទី ២១ សីហា នៅទីក្រុង Kon Tum ខេត្ត Kon Tum ​គណះកម្មាធិការ
ទទួល បន្ទុកតំបន់ Tay Nguyen និងក្រសួងនគបាលវៀតណាម ​បាន​រៀបចំសិក្ខា
សាលា វិទ្យាសាស្ត្រ ស្ដីពីការងារចំពោះសាសនាជ្រុលនិយម÷ Ha Mon ។ រាល់បទអន្តរាគមន៍ និងមតិចំនួនជាង៦០ នៅសិក្ខាសាលា ​បណ្ដា​ដំណាងបាន បំភ្លឺច្បាស់លាស់ថា÷ សាសនាជ្រុលនិយម÷ Ha Mon បាន​ដើរ​ផ្ទុយទៅនឹងជំនឿ
សាសនាប្រពៃណី  មានការរំលោភច្បាប់ជា​ច្រើន …​។ល។ ​​លោក Nguyen Van Hung ប្រធានគណះកម្មាធិការប្រជាជនខេត្ត Kon Tum បានចាត់ទុកថា÷ 

          “ ខេត្ត Kon Tum បានមាន​ផែនការជាក់ស្ដែង ម៉ត់ចត់​ជាច្រើន ​បញ្ជាណែនាំគ្រប់
ស្ថានប័ន  តំបន់ និងចលនាប្រជាជនលុបបំបាត់ចោល​សាសនាជ្រុលនិយម÷ Ha Mon នៅលើភូមិសាស្ត្រខេត្ត។ យើងខ្ញុំក៏ចលនា​ប្រជាជនមិនជឿ មិនស្ដាប់តាមសា
សនា ជ្រុលនិយមនេះ និងរួមសហការ​ជាមួយសាសនាផ្សេងៗទៀត ដើម្បីជួយឧបត្ថម្ភ ប្រជាជនត្រឡប់មកជីវភាព​រស់នៅធម្មតាវិញ។ ”

ពង្រីកកម្លាំងពលំ បង្កើតការស្រុះចិត្តគំនិតក្នុងការតស៊ូលុបបំបាត់ចោលសាសនា÷Ha Mon - ảnh 1
នាយឧត្តមសេនីយ៍ Tran Dai Quang(www.hvcsnd.edu.vn)


          ថ្លែងមតិបិទសិក្ខាសាលា នាយឧត្តមសេនីយ៍ Tran Dai Quang រដ្ឋមន្ត្រី​ក្រសួង
នគបាល វៀតណាម និងជាប្រធានគណះកម្មាធិការទទួលបន្ទុកតំបន់ Tay Nguyen បានអះអាងថា÷ការងារតស៊ូប្រឆាំងលុបបំបាត់ចោល សាសនាជ្រល​និយម÷ Ha Mon  នៅក្នុងតំបន់Tay Nguyen ទទួលបានជោកជ័យ ពេលដែល​ពង្រីកបាន​កម្លាំង ពលំរបស់ប្រព័ន្ធនយោបាយទាំងមូល បង្កើតបានការ​ស្រុះចិត្ត​គំនិតក្នុងប្រជាជន​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ