ពង្រីកកំលាំងពលំនៃប្រជាជាតិទាំងមូលនាំប្រទេសជាតិបន្តឈានទៅមុខ

ពង្រីកកំលាំងពលំនៃប្រជាជាតិទាំងមូលនាំប្រទេសជាតិបន្តឈានទៅមុខ - ảnh 1
ពង្រីកកំលាំងពលំនៃប្រជាជាតិទាំងមូលនាំប្រទេសជាតិបន្តឈានទៅមុខ (VOV)

        Vovworld-ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី២០១៥​ប្រធានរដ្ឋវៀតណាមលោក
Truong Tan Sang បានមានអត្ថបទសសេរក្រោមចំណងជើងថា ក្ដាប់ជាប់​ឱកាស
ពង្រីកនូវកំលាំងពលំរបស់ប្រជាជនទាំងមូលការពារផលប្រយោជន៍ជាតិ នាំ
ប្រទេសជាតិឈានឡើង។ បញ្ហាដំបូងដែលអត្ថបទសសេររបស់លោកប្រធាន​រដ្ឋ
​ផ្តោតទៅលើគឺការអភិវឌ្ឍន៍ដ៏ចីរភាព ចាត់ទុកនោះជាការជ្រើសរើសមានចរិត
​លក្ខណៈយុទ្ធសាស្ត្ររបស់វៀតណាមបច្ចុប្បន្ន។ ក្នុងឆ្នាំ២០១៥និងប៉ុន្មានឆ្នាំ​ជា​
បន្ត​វៀតណាមត្រូវនាំខឿនសេដ្ឋកិច្ចផុតពីស្ថានភាពអន់ភាពស្ដារល្បឿនកំណើន
​បន្តជំរុញបុព្វហេតុផ្លាស់ប្តូរថ្មីឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្ម​សមាហរណ
​កម្មអន្តរជាតិជាដើម។

        ស្ដីពីភារកិច្ចការពារសិទ្ធិប្រយោជន៍ជាតិ តាមលោកប្រធានរដ្ឋថា គឺជា​គោលដៅ
​កំពូល។ ផលប្រយោជន៍ជាតិចំពោះប្រជាជនវៀតណាមគឺជាក់ស្ដែង ឯករាជ្យ
អធិបតេយ្យភាព ឯកភាព បូរណភាពដែនដីដ៏ពិសិដ្ឋនៃមាតុប្រទេស របប​សង្គមនិយម
សម្បូររុងរឿងសេរីភាព សុភមង្គលរបស់ប្រជាជន។ ​នេះជា​គោលដៅដែលវៀតណាម
ប្តេជ្ញាចិត្តខំប្រឹងប្រែងអនុវត្តឲ្យបាន។ ​អត្ថបទសសេរ​ក៏​អះអាងថា​អធិបតេយ្យភាព
កោះសមុទ្រនៃមាតុប្រទេសគឺពិសិដ្ឋមិនអាចរំលោភ​បានឡើយ។​វៀតណាមប្តេជ្ញា
ដោះស្រាយជំលោះដោយសន្តិវិធី លើមូលដ្ឋាន​ច្បាប់​អន្តរជាតិ។

        ដើម្បីអនុវត្តភារកិច្ចដែលបានដាក់ចេញនោះ ប្រធានរដ្ឋ Truong Tan Sang បាន
សង្កត់ធ្ងន់ទៅលើសតិអារម្មណ៍ប្រជាជនជាប្រភពដើម កំលាំងប្រជាជន​ជា​កំលាំង
ខ្លាំងបំផុតដើម្បីវៀតណាមឆ្លងផុតរាល់ការលំបាកសាកល្បងនៃសម័យកាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ