ពង្រីកតួនាទីរបស់សមាគមកាកបាទក្រហមវៀតណាមក្នុងការធានាសន្តិសុខសង្គម

(VOVWORLD) -នាព្រឹកថ្ងៃទី១៩កក្កដា នៅទីក្រុងហាណូយ ក្នុងជំនួបធ្វើការជាមួយសមាគមកាក បាទក្រហមវៀតណាម ជាអង្គការដើរតួរនាទីស្នូលក្នុងបុព្វហេតុមនុស្សធម៌របស់ប្រ ទេសជាតិ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាល នាយករដ្ឋមន្ត្រីជានិច្ចកាល បង្កលក្ខណៈងាយស្រួលបំផុតសម្រាប់សកម្មភាពរបស់ សមាគម។ 
ពង្រីកតួនាទីរបស់សមាគមកាកបាទក្រហមវៀតណាមក្នុងការធានាសន្តិសុខសង្គម - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថតរូបអនុស្សវរីយ៍ជាមួយថ្នាក់ដឹកនាំកាកបាទក្រហមវៀតណាម

លោកបានគូសបញ្ជាក់ថា សកម្មភាពរបស់សមាគម បន្តពង្រីកប្រពៃណី វប្បធម៌ជួយគ្នាទៅវិញទៅមកយ៉ាងល្អប្រសើររបស់ប្រទេសជាតិ។ ទន្ទឹមនឹងសកម្ម ភាពមនុស្សធម៌ សមាគមក៏បានរួមចំណែកទៅក្នុងគោលនយោបាយធានាសន្តិសុខ សង្គមរបស់បក្សនិងរដ្ឋផងដែរ។  អញ្ជើញផ្តល់អនុសាសន៍ស្តីពីសកម្មភាពរបស់ សមា គមនាពេលខាងមុខ លោក Nguyen Xuan Phuc បានលើកច្បាស់ថា សមា គម គប្បីបន្តពង្រីកនូវតួនាទីនិងការទទួលខុសត្រូវរបស់ខ្លួនក្នុងបណ្តាសកម្មភាពមនុស្សធម៌ រួមចំណែកទៅក្នុងការធានាសន្តិសុខសង្គមប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រីមាន បំណងចង់ឲ្យសមាគមជម្រុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាក់ទាញការជួយឧប ត្ថម្ភពីសហគមន៍អន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ