ពង្រីកតួនាទីរបស់សម្ព័ន្ធសមាគមនារីវៀតណាមក្នុងការថែរក្សា និងការពារផលប្រយោជន៍ស្របច្បាប់របស់នារី

(VOVWORLD) -នាថ្ងៃទី ១៦ មករា នៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធសមាគមនារីវៀតណាមបានរៀបចំសន្និសីទគណកម្មាធិការលើកទី ២ (នីតិកាលទី ១២)។
ពង្រីកតួនាទីរបស់សម្ព័ន្ធសមាគមនារីវៀតណាមក្នុងការថែរក្សា និងការពារផលប្រយោជន៍ស្របច្បាប់របស់នារី - ảnh 1

ពង្រីកតួនាទីរបស់សម្ព័ន្ធសមាគម
នារីវៀតណាមក្នុងការថែរក្សា និងការពារផលប្រយោជន៍ស្របច្បាប់របស់នារី

នាថ្ងៃទី ១៦ មករា នៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធសមាគមនារីវៀតណាមបានរៀបចំសន្និសីទគណកម្មាធិការលើកទី ២ (នីតិកាលទី ១២)។ អញ្ជើញថ្លែងមតិនៅទីនេះ លេខាមជ្ឈឹមបក្ស និងជាប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមលោកស្រី Truong Thi Mai បានស្នើឲ្យសមាគមគ្រប់ជាន់ថ្នាក់បន្តលើកស្ទួយគុណភាព អនុវត្តលើរាល់កម្មវិធី ដើម្បនារីលើទូទាំងប្រទេសឃើញច្បាស់នូវតួនាទីដ៏សំខាន់របស់សម្ព័នសមាគមនារីវៀតណាមក្នុងការថែរក្សា និងការពារផលប្រយោជន៍ស្របច្បាប់ជូននារី។ លោកស្រី Truong Thi Mai បានស្នើឲ្យសមាគមគ្រប់ជាន់ថ្នាក់គប្បីទាក់ទងផ្ទាល់ជាមួយគោលនយោបាយដែលទាក់ទិននឹងនារី។

ស្ដីពីបញ្ហាសមភាពភេទនោះ លោកស្រី Truong Thi Mai បានឲ្យដឹងថា នេះគឺជាគោលដៅដែលមជ្ឈឹមសមាគមនារីវៀតណាមត្រូវផ្ដោតលើយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត ព្រមទាំងបញ្ចុះបញ្ចូលឲ្យបរុសចូលរួមកិច្ចការដោះស្រាយវិសមភាពភេទ ដើម្បីលើកំពស់តូនាទីរបស់នារីនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ