ពង្រីកតួនាទីសហប្រតិបត្តិការការពារជាតិ និងយោធាក្នុងអាស៊ាន ក៏ដូច​ជារវាង​អាស៊ាននិងបណ្ដាដៃគូ

(VOVWORLD) - កាលពីថ្ងៃទី ២៧ ខែឧសភា កិច្ចប្រជុំគោលនយោបាយសន្តិសុខនៃវេទិកាតំបន់អាស៊ានលើកទី ១៨ (ASPC-18) បានប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍បំរង Dato Seri Pahlawan Shahril Anwar bin Haji Ma'awiah លេខាធិការអចិន្ត្រៃយ៍នៃក្រសួងការពារជាតិប្រ៊ុយណេ។
ពង្រីកតួនាទីសហប្រតិបត្តិការការពារជាតិ និងយោធាក្នុងអាស៊ាន ក៏ដូច​ជារវាង​អាស៊ាននិងបណ្ដាដៃគូ - ảnh 1កិច្ចប្រជុំគោលនយោបាយសន្តិសុខនៃវេទិកាតំបន់អាស៊ានលើកទី ១៨ (ASPC-18) (ប្រភព៖ ក្រសួងការពារជាតិ )

គណៈប្រតិភូវៀតណាមបានចូលរួម ASPC-18 ដើម្បីបន្តអះអាងអំពីតួនាទីរបស់វៀតណាមក្នុងនាមជាសមាជិកដ៏សកម្ម ម្ចាស់ការប្រកបដោយមានការទទួលខុសត្រូវស្ដីពីកិច្ចសហប្រតិបត្តិការការពារជាតិក្នុងក្របខ័ណ្ឌ វេទិកាតំបន់អាស៊ាន ARF ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន និងបណ្ដាប្រទេសដៃគូក្នុង ក្របខ័ណ្ឌវេទិកាតំបន់អាស៊ាន ARF ព្រមទាំងបន្តសមិទ្ធិផលនៃឆ្នាំប្រធានអាស៊ាន ២០២០ ក៏ដូចជាបង្ហាញការគាំទ្រចំពោះប្រ៊ុយណេក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២១ផងដែរ។

អញ្ជើញថ្លែងមតិនៅ ASPC-18 នោះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានចែករំលែកអំពីទស្សនៈយ៉ាងជាក់លាក់អំពីសន្តិសុខពិភពលោក តំបន់ រួមទាំងបញ្ហាប្រឈមសន្តិសុខប្រពៃណី និងក្រៅប្រពៃណី ក្នុងនោះមានបញ្ហាសន្តិសុខសមុទ្រ ភេរវកម្ម និងសន្តិសុខតាមអ៊ីនធឺណែត។

ដោយអះអាងអំពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាព ក្នុងដំណើរការស្ដារឡើងវិញក្រោយពីជំងឺរាតត្បាតកូវីដ ១៩ និងការពង្រីកតួនាទីនៃកិច្ចសហប្រតិបត្តិការការពារជាតិ និងយោធា ក្នុងអាស៊ាន ក៏ដូចជារវាងអាស៊ាន និងបណ្ដាប្រទេសដៃគូនោះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសំដែងការគាំទ្រចំពោះសំណើរបស់ប្រ៊ុយណេក្នុងការ ចែករំលែកព័ត៌មានស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខក្នុងតំបន់ នៅក្នុងកិច្ចសន្ទនាថ្នាក់មន្រ្តីការពារជាតិ ARF (ARP DOD) នាពេលកន្លងទៅ ដោយផ្អែកលើមូលដ្ឋាននៃការបន្តគំនិតផ្ដូចផ្ដើមរបស់វៀតណាមក្នុងឆ្នាំ ២០២០ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ