ពង្រីកនូវកម្លាំងពលំក្នុងសកម្មភាពផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេស

ពង្រីកនូវកម្លាំងពលំក្នុងសកម្មភាពផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេស - ảnh 1
លោក Vo Van Thuong ប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹមនិងជាប្រធានគណៈ កម្មាធិការទទួលបន្ទុកការងារព័ត៌មានកិច្ចការបរទេសអញ្ជើញចូលរួមក្នុងសន្និសីទ

(VOVworld)-នាថ្ងៃទី២២មិថុនានៅទីក្រុងហាណូយ គណៈកម្មាធិការទទួលបន្ទុក
ការងារព័ត៌មានកិច្ចការបរទេសបានរៀបចំសន្និសីទបូកសរុបអាណត្តិ២០១១-២០១៥
(នីតិកាលទី១១) និងកិច្ចប្រជុំទី១ស្តីពីការអនុវត្តភារកិច្ចអាណត្តិ២០១៦-២០២០(នីតិ
កាលទី១២)។ អញ្ជើញផ្តល់អនុសាសន៍នៅទីនេះ លោក Vo Van Thuong ប្រធាន
គណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹមនិងជាប្រធានគណៈ កម្មាធិការទទួលបន្ទុក
ការងារព័ត៌មានកិច្ចការបរទេសបានសង្កត់ធ្ងន់ថា នាពេល កន្លងទៅការងារព័ត៌មាន
កិច្ចការបរទេសមានបម្រែបម្រួលយ៉ាងសកម្ម រួមចំណែក ចូលក្នុងការអនុវត្តគោល
មាគ៌ាកិច្ចការបរទេសរបស់បក្ស អនុវត្តប្រកបដោយជោគ ជ័យនូវភារកិច្ចអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គម ការពារជាតិ សន្តិសុខនិងកិច្ចការបរទេស របស់ប្រទេសជាតិ។
លោក Vo Van Thuong បានស្នើរឲ្យគណៈកម្មាធិការព័ត៌​មានកិច្ចការបរទេសគប្បីលើក
កំពស់ស្មារតីទទួលខុសត្រូវ រួមសហការជាមួយ ក្រសួង ស្ថាប័នតំបន់នានា ពង្រីកនូវ
កម្លាំងពលំក្នុងសកម្មភាពផ្សព្វផ្សាយព័ត៌មាន កិច្ចការបរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ