ពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញនិងអង្គការ យូនីសេហ្វ ក្នុងការថែទាំនិងការពារកុមារ

(VOVWORLD) - ទីក្រុងហូជីមិញមានបំណងថា យូនីសេហ្វនឹងរួមដំណើរ ជាមួយទីក្រុងក្នុងសកម្មភាពថែទាំ ការពារ និងអភិវឌ្ឍន៍កុមារនៃទីក្រុង។
ពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញនិងអង្គការ យូនីសេហ្វ ក្នុងការថែទាំនិងការពារកុមារ - ảnh 1ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ TTXVN)
នារសៀលថ្ងៃទី ៥ ឧសភា នៅទីក្រុងហូជីមិញ លោក Duong Anh Duc អនុប្រធាន គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានទទួលជួបលោកស្រី Rana Flowers ប្រធានតំណាងមូលនិធិកុមារអង្គការសហប្រជាជាតិ (យូនីសេហ្វ) ប្រចាំនៅវៀតណាម ហើយពិភាក្សាអំពី ទិសដៅជំរុញកិច្ចសហប្រតិបត្តិការរវាងយូនីសេហ្វ និងទីក្រុង ហូជីមិញ។
លោក Duong Anh Duc បានថ្លែងអំណរគុណដល់អង្គការ យូនីសេហ្វសម្រាប់ គម្រោងជួយឧបត្ថម្ភកុមារទីក្រុងហូជីមិញ ដំណាក់កាល ២០១៧-២០២១; ហើយ បញ្ជាក់ថា រាល់ខ្លឹមសារដែល យូនីសេហ្វ និងទីក្រុងហូជីមិញបានឯកភាពនោះ នឹងបន្ត ត្រូវបានអនុវត្តន៍នាពេលខាងមុខ រួមទាំងការរៀបចំសន្និសីទដោយមានការចូលរួមពី ភាគីពាក់ព័ន្ធដើម្បីពិភាក្សាលើយុទ្ធសាស្ត្រសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងវិស័យថែទាំ និងការពារកុមារ។ ទីក្រុងហូជីមិញមានបំណងថា យូនីសេហ្វនឹងរួមដំណើរ ជាមួយទីក្រុងក្នុងសកម្មភាពថែទាំ ការពារ និងអភិវឌ្ឍន៍កុមារនៃទីក្រុង។
រីឯខ្លួនវិញ ប្រធានតំណាងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ លោកស្រី Rana Flowers បានឲ្យដឹងថា នាពេលខាងមុខ លោកស្រីនឹងជំរុញខ្លាំងនូវកិច្ចសហ ប្រតិបត្តិការជាមួយទីក្រុងហូជីមិញ លើវិស័យទាក់ទិននឹងបញ្ហាធ្វើអាជីវកម្ម ជិះជាន់កម្លាំង ពលកម្មកុមារ ការការពារកុមារពិការ; ការធ្វើអន្តរាគមន៍ និងវាយតម្លៃហានិភ័យចំពោះ កុមារ ជាមួយនឹងការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន ការលើកកំពស់បំណិន សម្រាប់កុមារ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ