ពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្ឌិត្យសភានយោបាយជាតិហូជីមិញ ជាមួយប្រទេសហូឡង់និងម៉ូសំប៊ិក

(VOVWORLD) - នារសៀលថ្ងៃទី ១២ មេសា នៅទីក្រុងហាណូយ សាស្ត្រាចារ្យ បណ្ឌិត Nguyen Xuan Thang នាយកបណ្ឌិត្យសភានយោបាយជាតិហូជីមិញ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមបានជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រហូឡង់ លោកស្រី Elsbeth Akkerman និងឯកអគ្គរដ្ឋទូតម៉ូសំប៊ិក ប្រចាំនៅវៀតណាម លោក Leonardo Pene ស្តីពីកិច្ចសហប្រតិបត្តិការរវាងបណ្ឌិត្យសភានិងប្រទេសទាំងពីរនាពេលខាងមុខ។

ពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្ឌិត្យសភានយោបាយជាតិហូជីមិញ ជាមួយប្រទេសហូឡង់និងម៉ូសំប៊ិក - ảnh 1នាយកបណ្ឌិត្យសភានយោបាយជាតិហូជីមិញ លោក Nguyen Xuan Thang ទទួលជួបឯកអគ្គរដ្ឋទូតហូឡង់ប្រចាំនៅវៀតណាមលោកស្រី Elsbeth Akkerman  (រូបថត៖ Van Diep/TTXVN)

ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតលោកស្រី Elsbeth Akkerman លោក Nguyen Xuan Thang បានសង្កត់ធ្ងន់លើបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យ៖ អប់រំនិងបណ្តុះបណ្តាល; ការស្រាវជ្រាវនិងការផ្លាស់ប្តូរការសិក្សាស្តីពីគោលនយោបាយសាធារណៈ វិទ្យាសាស្ត្រគ្រប់គ្រងទីក្រុង ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ អភិបាលកិច្ចបៃតង ការផ្លាស់ប្តូរឌីជីថល ថាមពលបៃតង... ដើម្បីបម្រើដល់ដំណើរការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់នៅគ្រប់កម្រិត។  ដោយសង្កត់ធ្ងន់លើប្រភពធនធានមនុស្សក៏ដូចជាសិទ្ធិមនុស្ស លោក Nguyen Xuan Thang បានអះអាងថា វៀតណាមតែងតែរក្សាគោលនយោបាយអភិវឌ្ឍន៍មនុស្ស ស្របតាមដំណើរការនៃការផ្លាស់ប្តូរថ្មី ដើម្បីសម្របខ្លួនទៅនឹងពិភពលោកដែលកំពុងផ្លាស់ប្តូរ។ លើសពីនេះ សិទ្ធិមនុស្សក៏ជាផ្នែកមួយដែលត្រូវបានយកចិត្តទុកដាក់ក្នុងដំណើរការនៃវៀតណាមកសាងនីតិរដ្ឋសង្គមនិយម។ បច្ចុប្បន្ន បណ្ឌិត្យសភានយោបាយជាតិហូជីមិញកំពុងអនុវត្តន៍គម្រោងនាំការអប់រំសិទ្ធិមនុស្សទៅក្នុងប្រព័ន្ធអប់រំជាតិ។ ជាមួយនឹងបទពិសោធន៍របស់ខ្លួន សង្ឃឹម ថា ហូឡង់អាចគាំទ្របណ្ឌិត្យសភាក្នុងគម្រោងនេះ។

ពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្ឌិត្យសភានយោបាយជាតិហូជីមិញ ជាមួយប្រទេសហូឡង់និងម៉ូសំប៊ិក - ảnh 2នាយកបណ្ឌិត្យសភានយោបាយជាតិហូជីមិញ លោក Nguyen Xuan Thang ទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ Mozambique ប្រចាំនៅវៀតណាម លោក Leonardo Pene (រូបថត៖ Van Diep/TTXVN)

ជួបធ្វើការជាមួយឯកអគ្គរដ្ឋទូតម៉ូសំប៊ិក ប្រចាំនៅវៀតណាម លោក Leonardo Pene លោក Nguyen Xuan Thang បានអះអាងថា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរគឺធំធេងណាស់ ជាពិសេសលើវិស័យ៖ កសិកម្ម អប់រំ និងបណ្តុះបណ្តាល វេជ្ជសាស្ត្រ។ យោងតាមសាស្ត្រាចារ្យបណ្ឌិត Nguyen Xuan Thang នាពេលខាងមុខ បណ្ឌិត្យសភាអាចសហការជាមួយប្រទេសម៉ូសំប៊ិក តាមរយៈកម្មវិធីមួយចំនួនដូចជា៖ កិច្ចសហប្រតិបត្តិការក្នុងការបកប្រែស្នាដៃរបស់លោកប្រធានហូជីមិញទៅជាភាសាផ្សេងៗ; ផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិតដល់កម្មាភិបាលគណបក្ស Frelimo...ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ