ពង្រឹងការគ្រប់គ្រងរដ្ឋក្នុងវិស័យ​ភូគព្ភសាស្ត្រ និងធនធាន​រ៉ែ

(VOVWORLD) - អគ្គនាយកដ្ឋានភូគព្ភសាស្ត្រនិងរ៉ែវៀតណាមនឹងដាក់ពង្រាយការកសាងនិងរាយការណ៍ជូនក្រសួងធនធានធម្មជាតិនិងបរិស្ថាន ដាក់ជននាយករដ្ឋមន្រ្តី ដើម្បីអនុម័តលើយុទ្ធសាស្ត្ររ៉ែ រហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។
ពង្រឹងការគ្រប់គ្រងរដ្ឋក្នុងវិស័យ​ភូគព្ភសាស្ត្រ និងធនធាន​រ៉ែ - ảnh 1ទិដ្ឋភាពទូទៅនៃសន្និសីទ។ រូបថត៖ (baotainguyenmoitruong.vn)

នៅក្នុងសន្និសីទបូកសរុបការងារឆ្នាំ២០២១ ទិសដៅនិងភារកិច្ចសម្រាប់ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានភូគព្ភសាស្ត្រ និងធនធានរ៉ែវៀតណាម (ក្រសួងធនធានធម្មជាតិ និងបរិស្ថាន) នៅថ្ងៃទី១៤ ខែមករា អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន លោក Tran Quy Kien បានកត់សម្គាល់ថា ក្នុងឆ្នាំ ២០២២នេះ អគ្គនាយកដ្ឋានត្រូវផ្តោតការយកចិត្តទុកដាក់ ធ្វើវិសោធនកម្មនិងកសាងច្បាប់រ៉ែ ឱ្យបានសមស្របទៅនឹងស្ថានភាពថ្មី; ពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាពនៃការសម្របសម្រួលរវាងអគ្គនាយកដ្ឋាននិងអង្គភាពក្រោមឱវាទក្រសួង មន្ទីរធនធានធម្មជាតិ និងបរិស្ថាននៅតាមមូលដ្ឋាន ក្នុងការគ្រប់គ្រងរដ្ឋផ្នែកធនធានរ៉ែ។

ឆ្នាំ ២០២២ បន្ទាប់ពីការិយាល័យនយោបាយបានចេញផ្សាយសេចក្តីសម្រេចចិត្ត ស្តីពីទិសដៅយុទ្ធសាស្ររ៉ែ និងឧស្សាហកម្មរ៉ែ រហូតដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ អគ្គនាយកដ្ឋានភូគព្ភសាស្ត្រនិងរ៉ែវៀតណាមនឹងដាក់ពង្រាយការកសាងនិងរាយការណ៍ជូនក្រសួងធនធានធម្មជាតិនិងបរិស្ថាន ដាក់ជននាយករដ្ឋមន្រ្តី ដើម្បីអនុម័តលើយុទ្ធសាស្ត្ររ៉ែ រហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។

ជាមួយគ្នានោះ អគ្គនាយកដ្ឋាននឹងសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីបំពេញសារាចរណែនាំអំពីខ្លឹមសារមួយចំនួននៃអធិការកិច្ចជំនាញធនធានរ៉ែ និងសារាចរណែនាំស្តីពីសេដ្ឋកិច្ច-បច្ចេកទេសសម្រាប់ការងារភូមិសាស្ត្ររូបវិទ្យា; ការរុករកធនធានរ៉ែ ការកែឆ្នៃវត្ថុសំណាកនិងការវិភាគសំណាកគំរូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ