ពង្រឹងប្រព័ន្ធច្បាប់សម្រាប់ធ្វើសមាហរណកម្មអន្តរជាតិនិងអនុវត្តការសន្យាTPP

ពង្រឹងប្រព័ន្ធច្បាប់សម្រាប់ធ្វើសមាហរណកម្មអន្តរជាតិនិងអនុវត្តការសន្យាTPP - ảnh 1
តំណាងចូលរួមសិក្ខាសាលា

(VOVworld)- ពង្រឹងប្រព័ន្ធច្បាប់សម្រាប់ធ្វើសមាហរណកម្មអន្តរជាតិនិងអនុវត្ត
ការសន្យា TPP។​នេះជាប្រធានបទនៃសិក្ខាសាលាដោយគណៈកម្មាធិការទទួល
បន្ទុកបញ្ហាសង្គមនិងគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាមរួម​
សហការគ្នារៀបចំនៅទីក្រុង Da Nang នាថ្ងៃទី២១មិថុនា។

        នៅទីនេះ តំណាងចូលរួមបានចាត់ទុកថា ដើម្បីអនុវត្តរាល់កិច្ចសន្យា ស្តីពី
ពលកម្ម និងសហជីពក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ី ហ្វិក
(TPP) វៀតណាមត្រូវកែលំអរបទដ្ឋានពលកម្ម សំដៅឆ្លើយតបនឹងសំណូមពរ
អភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារនិងធ្វើសមាហរណកម្មអន្តរជាតិ។ លើសពីនេះទៅទៀត
វៀតណាមត្រូវពិនិត្យ វាយតម្លៃកម្រិតសមស្របរបស់កិច្ចព្រមព្រៀង TPP នេះ ជាមួយ
នឹងប្រព័ន្ធច្បាប់របស់វៀតណាម ជាពិសេសគឺរាល់ការសាកល្បងនិង ដំណោះស្រាយ
ជាក់ស្តែងសំដៅក្តាប់ជាប់ឱកាសនិងផលប្រយោជន៍ ជាអតិបរមារបស់វៀតណាម
ខណៈដែលចូលរួមកិច្ចព្រមព្រៀង TPP ព្រមទាំងរៀបចំការពិ គ្រោះយោបល់ទូលំទូ
លាយជាមួយសហគមន៍អង្គភាពអាជីវកម្មនិងមុខសញ្ញា ទទួលឥទ្ធិពលផ្ទាល់ពីកិច្ច
ព្រមព្រៀងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ